*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

តោះមកសាកល្បងធ្វើថ្នាំខាត់ស្បែក តាមធម្មជាតិទាំងអស់គ្នាមើល៎វាបានលទ្ធផលល្អបែបណាដែរ!

  • ស្បែកគឺពិតជាសំខាន់ណាស់ មនុស្សគ្រប់រូបមិនថា ស្រីរឺប្រុសតែងតែប្រាថ្នាស្បែក ស ភ្លឺថ្លានិងម៉ត់រលោងគួរជាទីគយគន់។ នៅពេលដែលយើងមានស្បែកស្រស់ស្អាត ការតុបតែងខ្លួន ពិតជាលេចធ្លោជាងអ្នកដែលមានស្បែកខ្មៅស្រអាប់។

    ដោយសារតែចង់បានស្បែកស ស្អាត បានជា គ្រប់គ្នាខិតខំរិះរកគ្រប់វិធីទាំងអស់ដើម្បីបំប៉នស្បែក ដែលពេលខ្លះបែរជាមិនមានប្រសិទ្ធភាពហើយថែមទាំងប៉ះពាល់ដល់ស្បែកដូចជា រលាករោល ឬ ប្រតិកម្មជាដើម។

    ដូច្នេះហើយថ្ងៃនេះយើងខ្ញុំសូមណែនាំវិធីសាស្រ្តបែបធម្មជាតិមួយដែលល្អសម្រាប់គ្រប់ប្រភេទស្បែកដោយមិនមានបញ្ហាប៉ះពាល់នោះឡើយ។

    វិធីសាស្រ្តនេះអាចជួយអោយលោកអ្នកមានស្បែកសស្អាតបែបធម្មជាតិ ធ្វើអោយស្បែកត្រជាក់ មានសំណើម ការពាររលាករោល បានផងដែរ។

    សម្រាប់គ្រឿងផ្សំមានដូចជា:

    ទឹកឃ្មុំ ២ស្លាបព្រាបាយ

    ក្រូចច្របាច់យកទឹក១ផ្លែ

    ប្រេងអូលីវ ២ស្លាបព្រាបាយ

    ម្សៅពន្លៃ ១ស្លាបព្រាបាយ

    ម្សៅរមៀត កន្លះស្លាបព្រាបាយ

    ស៊ុតមាន់ ១គ្រាប់

    ទឹកដោះគោជូរ៣ស្លាបព្រាបាយ

    ប្រេងដូង ២ស្លាបព្រាបាយ

    ម្សៅអង្ករ ២ស្លាបព្រាបាយ

    ម្សៅម្រុំ  ២ស្លាបព្រាបាយ

    វិធីធ្វើ៖ លាយគ្រឿងផ្សំដែលបានរៀបរាប់ខាងលើដាក់លាយបញ្ជូលគ្នារួចកូរអោយសព្វទៅជាល្បាយស្មើសាច់។ រួចយកមកលាបផ្អាប់ទុកល់ើស្បែកទុករយៈពេលពី៤០នាទី ទៅ១ម៉ោង។

    សូមបញ្ជាក់ថា វិធីនេះអ្នកអាចធ្វើវាចំនួន ២ដងក្នុងមួយសប្តាហ៍ ហើយលទ្ធផលនឹងបញ្ចេញមកធ្វើអោយអ្នកពេញចិត្តជាពុំខាន៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV