*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

តើលោកអ្នកដឹងទេថា មើមការ៉ុតអាចបំបាត់ស្នាមជ្រួញ និងបញ្ហាស្បែកមុខមិនស្អាតបាន?

  • ក្រៅពីរសជាតិឆ្ងាញ់ និង មានអត្ថប្រយោជន៍សម្រាប់សុខភាពហើយ ការ៉ុត ក៏ផ្តល់ផលល្អសម្រាប់ការថែរក្សាសម្ផស្សផ្ទៃមុខផងដែរ។ អត្ថបទនេះ នឹងណែនាំលោកអ្នកនូវវីធីខ្លះៗ ក្នុងការប្រើ មើមការ៉ុត ដើម្បីជួយបំប៉ន អោយកាន់តែផូរផង់ស្រស់ស្អាត។

    ជួយអោយស្បែកសម៉ដ្ឋរលោង៖ លាយម្សៅការ៉ុតម៉ត់ ១ស្លាបព្រាបាយជាមួយម្សៅគ្រាប់សណ្តែក ១ស្លាបព្រាបាយ ទឹកផ្កាកុលាប ១ស្លាបព្រាបាយ និងត្រសក់ខាប់ ១ស្លាបព្រាបាយ ហើយយកវាមកលាបលើមុខ រួចទុកវាចោលប្រហែល ១៥នាទី ចាំលាងសម្អាតជាមួយទឹកត្រជាក់។ អនុវត្តន៍ ប្រហែល២សប្តាហ៍​ អ្នកនិងឃើញភាពប្រែប្រួលជាក់ស្តែង។

    បំបាត់ភាពជ្រីវជ្រួញ៖ លាយម្សៅការ៉ុតម៉ត់ ១ស្លាបព្រាបាយជាមួយ ទឹកដោះគោ ១ស្លាបព្រាបាយ ម្សៅអង្ករ ១ស្លាបព្រាកាហ្វេ ម្សៅល្មៀតបន្តិច និងទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ។ លាបវានៅលើមុខ រួចទុកវាចោលរយៈពេល ១៥នាទីសឹមលាងសម្អាតចេញ។ លាបវារៀងរាល់ថ្ងៃរយៈពេល ១ខែដើម្បីបំបាត់ភាពជ្រីវជ្រួញនៅលើផ្ទៃមុខ។

    បំបាត់អាចម៍រុយ៖ លាយម្សៅការ៉ុត ១ស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ និងទឹកឃ្មុំ ១ស្លាបព្រាបាយដើម្បីធ្វើឱ្យវាទៅជាខាប់។ លាបនៅលើមុខ ទុកវាចោល ១៥នាទីចាំលាងសម្អាតចេញជាមួយទឹកក្តៅ។ ចូលសាកល្បងលាបវា ពីរដងក្នុងមួយថ្ងៃរយៈពេល ប្រហែល៤សប្តាហ៍។

    ធ្វើឱ្យស្បែកមុខភ្លឺរលោង៖ លាយម្សៅការ៉ុត ១ស្លាបព្រាបាយជាមួយម្សៅស្រូវសាឡី ១ស្លាបព្រាបាយ និងម្សៅផ្លែប៉ោម ១ស្លាព្រាបាយ។ លាបវានៅលើមុខ ហើយម៉ាស្សាលើស្បែកមុខថ្នមៗ។ ទុកវាចោល ១០នាទីចាំលាងសម្អាតចេញ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV