*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ប្រសិទ្ធភាពពិតៗ! ញ៉ាំអាហារទាំងនេះ អ្នកពូកែភ្លេចយ៉ាងណាក៏មានការចងចាំល្អវិញដែរ

  • ការចងចាំពិតជាសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នា ប្រសិនបើការចងចាំធ្លាក់ចុះខ្សោយ វាពិតជាមានផលប៉ះពាល់ចំពោះជីវិតប្រចាំថ្ងៃរបស់យើងយ៉ាងខ្លំាង។

    បញ្ហាដែលកើតឡើងខាងលើបណ្តាលមកពីមូលហេតុច្រើនយ៉ាង ដូចជា ជម្ងឺ អាយុ ខណៈរបបអាហារដែលមិនត្រឹមត្រូវ ក៏ទាក់ទងដំណើរការរបស់ខួរក្បាល និងការចងចាំ របស់យើងផងដែរ។

    រឿងល្អបំផុត គឺការដោះស្រាយបញ្ហាការចងចាំដោយបែបធម្មជាតិ។ ខាងក្រោមនេះគឺជាអាហារដែលអ្នកត្រូវបំប៉ន ដើម្បីឱ្យការចងចាំឡើងវិញ។

    ផ្លែបឺរ៖ ផ្លែឈើនេះជាផ្នែកមួយដែលជួយអោយសុខភាពល្អ ព្រោះវាមានផ្ទុកវីតាមីន K ដែលការពារការកក ឬ ការដាច់សរសៃឈាមក្នុងខួរក្បាល និង បង្កើនមុខងារនៃការយល់ដឹង និងការចងចាំ។

    ផ្កាខាត់ណាខៀវ៖ មានផ្ទុកវីតាមីន C និង Choline ដែលសម្រួចដល់ដំណើរការរបស់ខួរក្បាល។

    ផ្លែប៉ោម៖ ផ្លែប៉ោម គួរតែបរិភោគវាទាំងសំបក ព្រោះសំបករបស់វា មានសារធាតុ Quercetin ខ្ពស់ ក្នុងការបង្ការជំងឺវង្វេង។

    ផ្លែបឺរីខៀវ៖ ជាផ្លែឈើដែលអ្នកគួរទទួលទានរាល់ថ្ងៃ ព្រោះមានសារជាតិប្រឆាំងអុកស៊ីតកម្មខ្ពស់ វីតាមីន C និងវីតាមីន K ព្រមទាំងជាតិសរសៃ Fiber។ ដោយសារតែកម្រិតខ្ពស់នៃអាស៊ីត ផ្លែបឺរីខៀវគឺពិតជា ល្អក្នុងការការពារខួរក្បាលរបស់យើងពីការចុះខ្សោយនិងភាពតានតឹង។

    សូកូឡាខ្មៅដែលគ្មានជាតិស្ករ៖ សូកូឡាខ្មៅសម្បូរទៅដោយសារធាតុប្រឆាំងអ៊ុកស៊ីតកម្ម ល្អសម្រាប់បេះដូង និងខួរក្បាល។

    ប្រេងដូង៖ ប្រេងដូងមានប្រសិទ្ធភាពជាក្នុងការប្រឆាំងនឹងការរលាក និងទប់ស្កាត់កោសិកាខូចខាត។ វាអាចជួយក្នុងការបាត់បង់ការចងចាំនៅពេលដែលអ្នកចាស់ហើយបំផ្លាញបាក់តេរីមិនល្អដែលនៅក្នុងពោះវៀនរបស់អ្នក។

    សាច់ត្រី៖ សាច់ត្រី សំបូរដោយជាតិ Omega-3 ដែលជួយសុខភាពខួរក្បាលបាន។ សាច់ត្រីដែលមានជីវជាតិនេះច្រើនគឺ សាច់ត្រីសាល់ម៉ុង និងត្រីព្រួល។

    ផ្នែកលឿងរបស់ស៊ុត៖ មានបរិមាណ Choline ច្រើន ដែលជួយអភិវឌ្ឈខួរក្បាលទារក។ វាពិតជាល្អខ្លាំងណាស់សម្រាប់ស្ត្រីមានផ្ទៃពោះ។

    បន្លៃបៃតង៖ បន្លៃបៃតង គឺពិតជាល្អខ្លាំងណាស់ មិនមែនសម្រាប់តែខួរក្បាលទេ ប៉ុន្តែគឺសម្រាប់រាងកាយទាំងមូល ដោយពួកវាមានវីតាមីន A និង K ច្រើន៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV