*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

តើយើងគួរផឹកទឹកក្តៅឧណ្ហៗ លាយជាមួយអ្វីខ្លះដែលមានអត្ថប្រយោជន៍ជួយចំពោះសុខភាព?

  • ទឹកក្តៅឧណ្ហៗមានអត្ថប្រយោជន៍សម្រាប់សុខភាពរាងកាយ។ វាមានលក្ខណៈសម្បត្តិជាច្រើន មិនថាផឹកវាដើម្បីអ្វីនោះទេ ឬលាយជាមួយឱសថ ឬបន្លែ ផ្លែឈើណាមួយ។ វាកាន់តែមានប្រយោជន៍ចំពោះសុខភាព។ ងាយៗ ទឹកក្តៅគឺល្អសម្រាប់ផឹកជាមួយអ្វីៗទាំងអស់។ឥឡូវយើងខ្ញុំ សូមណែនាំអ្នកទាំងអស់គ្នាខាងក្រោម គួរទទួលទឹកជាមួយអ្វីខ្លះ នៅក្នុងសីតុណ្ហភាពប៉ុន្មានទើបល្អ យល់ដឹងពីគុណសម្បត្តិរបស់វាមានខ្លះ។

    គុណសម្បត្តិនៃការផឹកទឹកក្តៅសុទ្ធ ជាមួយសីតុណ្ណភាព សីតុណ្ហភាពនៃទឹកក្តៅដែលសមរម្យសម្រាប់ការផឹកគឺនៅ 48 – 60 អង្សាសេសម្រាប់ការផឹកទឹកក្តៅ។ វាមានលក្ខណៈសម្បត្តិដូចជាជួយ ប្រព័ន្ធរំលាយអាហារ បំបាត់ការតឹងច្រមុះ និងឈឺបំពង់ក លាងសម្អាតជាតិពុល កាត់បន្ថយការកើតមុន។ គ្រប់គ្រងទម្ងន់ បង្កើនការរំលាយអាហាររបស់រាងកាយ និងកាត់បន្ថយជាតិខ្លាញ់ក្នុងខ្លួន។

    ផឹកទឹកក្តៅលាយជាមួយទឹកក្រូចឆ្មារ ជារូបមន្តទឹកក្តៅឧណ្ហៗ លាយជាមួយទឹកក្រូចឆ្មា ផឹកពេលព្រឹក ១៥-៣០ នាទីមុនអាហារល្អបំផុតសម្រាប់សុខភាព និងរាងកាយ។ ការធ្វើងាយសួ្រលគឺយកទឹកក្តៅ ១ ពែង ទឹកក្រូចឆ្មា ១/២ ស្លាបព្រាបាយ។ លក្ខណៈសម្បត្តិគឺជួយបង្កើនប្រព័ន្ធភាពស៊ាំ ជួយរំលាយអាហារ សម្រាប់អាហារដែលពិបាករំលាយ បំបាត់ការហើមពោះ នឹងជំរុញពោះវៀនឱ្យងាយស្រួលបញ្ចេញចោល។

    ផឹកទឹកក្តៅលាយជាមួយខ្ញី វាជារូបមន្តដែលងាយស្រួលធ្វើ។ ដោយយកខ្ញីស្រស់មកស្ងោរឬឆុងជាមួយទឹក ឬអ្នកអាចប្រើម្សៅខ្ញីសម្រាប់ផឹកក៏បាន។ រូបមន្តធ្វើងាយស្រួលគឺយកទឹកក្តៅ ១ ពែង ម្សៅខ្ញី ១ ឬ ២ ស្លាបព្រាបាយ បើសិនខ្ញីស្រស់ ៣ ទៅ ៤ចំណិតស្តើងៗ។ លក្ខណៈសម្បត្តិរបស់វា គឺបន្ថយកម្រិតជាតិស្ករក្នុងឈាម នៃអ្នកជំងឺទឹកនោមផ្អែមប្រភេទទី ២, ជំនួយជំងឺឈឺក្បាលប្រកាំង ប៉ុន្តែត្រូវផឹករាល់ពេលមានការឈឺចាប់, កាត់បន្ថយការហើមពោះការពារជំងឺមហារីក៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV