*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

បន្ថយភាពចាស់បានយ៉ាងមានប្រសិទ្ធភាពជាមួយការញ៉ាំស្រាក្រហម

  • គ្រប់គ្នាច្បាស់ជាធ្លាប់ដឹងអំពីអត្ថប្រយោជន៍ខ្លះៗនៃស្រាក្រហមរួចមកហើយក៏ប៉ុន្តែអ្នកប្រហែលជាមិនទាន់ដឹងពីពេលវេលា និងបរិមាណដែលត្រូវទទួលទានស្រាក្រហមដើម្បីទទួលបានអត្ថប្រយោជន៍ខ្លាំងនៅឡើយទេ។ ការទទួលទានស្រាក្រហមបានត្រឹមត្រូវ អាចជួយថែរក្សាសុខភាពទូទៅ ក៏ដូចជាការពារពីជំងឺមួយចំនួនបានថែមទៀត។

    កាត់បន្ថយភាពចាស់៖ ក្រែមការពារស្បែក និងហ្វូមលាងសម្អាតស្បែកមិនមែនជាជម្រើសតែមួយគត់របស់អ្នកសម្រាប់បញ្ចៀសឥទ្ធិពលនៃភាពចាស់បានទាំងស្រុងនោះទេ។ ដោយឡែក ស្រាក្រហម ឬស្រាទំពាំងបាយជូរ បែរជាមានប្រសិទ្ធភាពក្នុងការជួយការពារ និងទប់ស្កាត់ភាពជ្រីវជ្រួញបាន។ ការទទួលទានស្រាក្រហម ឬស្រាទំពាំងបាយជូរពណ៌សអាចជួយកាត់បន្ថយផលប៉ះពាល់កាំរស្មីយូវីពីពន្លឺព្រះអាទិត្យ និងការពារអ្នកពីជំងឺស្បែកដ៏កាចសាហាវ ពិសេសវាអាចការពារស្បែកពីការមានប្រតិកម្មដោយសារកម្តៅថ្ងៃបានផងដែរ។ ម៉្យាងទៀតការផឹកស្រាក្រហម ឬស្រាទំពាំងបាយជូរនៅក្រោមពន្លឺថ្ងៃគឺជាផែនការមួយក្នុងការថែទាំសុខភាព និងធ្វើឲ្យមានសុខភាពល្អថែមទៀតផង។

    បង្ការជំងឺភ្លេចភ្លាំង៖ អ្នកដែលពិសាស្រាក្រហមក្នុងកម្រិតមធ្យមគឺហាក់ដូចជាមិនសូវមានការវិវឌ្ឍទៅជាជំងឺភ្លេចភ្លាំងដល់ទៅ ២៣ភាគរយ។ លើសពីនេះ វាក៏ជួយការពារបញ្ហាឈាមកក និងកាត់បន្ថយការរលាកសរសៃឈាមបានយ៉ាងល្អ។

    ជួយឲ្យអាយុវែង៖ ខណៈដែលការថែទាំសុខភាពត្រូវបានពង្រឹង ព្រមជាមួយគ្នានឹងការថែរក្សាសុខភាពក៏មានរឿងរ៉ាវជាច្រើនត្រូវធ្វើជាមួយនឹងការបង្កើនអាយុកាលរស់នៅផងដែរ។ ការទទួលទានស្រាក្រហមអាចជាជំនួយដល់ការពន្យារអាយុរស់នៅ។ ខណៈដែលការទទួលទានស្រាមិនមែនជាកត្តាតែមួយដែលជំរុញឲ្យអ្នករស់នៅបានយូរនោះទេ តែជាពិសេសមនុស្សដែលទទួលទានស្រាក្រហមក្នុងបរិមាណសមស្រប អាចជួយបន្ទាបអត្រាជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងកាត់បន្ថយជំងឺដាច់សរសៃឈាម។

    ជួយធ្វើឲ្យប្រសើរឡើងនូវមុខងារសួត៖ មិនគ្រាន់តែជាភេសជ្ជៈសម្រាប់សុខភាពបេះដូងនោះទេ ស្រាក្រហមក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងមុខងាររបស់សួតឲ្យមានសុខភាពល្អ ពិសេសអ្នកជក់បារី។ ការទទួលទានស្រាក្រហម ឬស្រាទំពាំងបាយជូរពណ៌សអាចប្រឆាំងនឹងជំងឺមហារីកសួត និងបង្កើនមុខងាររបស់សួតឲ្យប្រសើរឡើងដោយសារវាមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងកាត់បន្ថយហានិភ័យនៃជំងឺមហារីក។

    បង្កើនកម្រិតអូមេហ្គា-៣៖ ដូចដែលអ្នកបានដឹងស្រាប់ហើយថាដើម្បីទទួលបាននូវអាស៊ីតខ្លាញ់អូមេហ្គា-៣ អ្នកត្រូវទទួលទានត្រីសមុទ្រដូចជា ត្រីសាម៉ុង ត្រីធូណា ប៉ុន្តែរឿងមួយដែលលោកអ្នកមិននឹកស្មាននោះគឺការទទួលទានស្រាក្រហម ឬស្រាទំពាំងបាយជូរ។ ការទទួលទានស្រាក្រហមមួយកែវជារៀងរាល់ថ្ងៃអាចបង្កើនកម្រិតអាស៊ីតខ្លាញ់អូមេហ្គា-៣នៅក្នុងប្លាស្មា និងកោសិកាឈាមក្រហមជាពិសេសជួយការពារអ្នកពីជំងឺស្ទះសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺមហារីកសុដន់។

    ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏លើសលប់ពីស្រាក្រហមនោះ អ្នកត្រូវទទួលទានដោយកម្រិតមួយត្រឹមត្រូវ និងទទួលបានសុខភាពល្អនោះគឺ ញ៉ាំ ១៥០មិល្លីលីត្រក្នុងមួយថ្ងៃ ឬ១២៥មិល្លីលីត្រ ពីរដងក្នុងមួយថ្ងៃសម្រាប់ការពារហានិភ័យនៃការកើតជំងឺបេះដូង។ ចំពោះបុរស ១ ទៅ២កែវក្នុងមួយថ្ងៃ និងចំពោះស្រី្ត ១ ឬ១កែវកន្លះក្នុងមួយថ្ងៃសម្រាប់សុខភាពទូទៅ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV