*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

តើលោកអ្នកដឹងទេថា នេះជារោគសញ្ញាដំណាក់កាលដំបូងនៃជំងឺទឹកនោមផ្អែម!

  • ជំងឺទឹកនោមផ្អែមត្រូវបានគេស្គាល់ថាជាឃាតកដ៏ស្ងៀមស្ងាត់ដែលអាចសម្លាប់ជិវិតមនុស្សបានគ្រប់ពេល។ នៅក្នុងនោះជំងឺទឹកនោមផ្អែម ឬគេអាចហៅថាជាជំងឺទឹកនោមផ្អែមប្រភេទទី ២ ដែលមូលហេតុនៃការកើតជំងឺមួយនេះ បណ្តាលមកពីអ័រម៉ូនអាំងស៊ុយលីនខូចខាត ដែលអាំងស៊ុយលីននេះមានតួនាទីច្រោះជាតិស្ករទៅចិញ្ចឹមកោសិកា និងរាងកាយទាំងមូល។ ថ្ងៃនេះយើងខ្ញុំមកដឹងពីរោគសញ្ញាព្រមាន ប្រឈមមុខនឹងជំងឺទឹកនោមផ្អែមដែលរោគសញ្ញារួមមានដូចខាងក្រោម។

    នោមញឹក៖ នៅពេលដែលអ្នកមានអាការចេះតែចង់ទៅបន្ទប់ទឹកញឹកញាប់ ខុសពីប្រក្រតី ជាពិសេសនៅពេលយប់តែម្តង នេះជារោគសញ្ញាថាអ្នកកំពុងតែមានជំងឺទឹកនោមផ្អែមហើយ។ នោះក៏ដោយសារតែជាតិស្ករនៅក្នុងឈាមច្រើនពេក ធ្វើឱ្យតម្រងនោមពិបាកធ្វើការ និងច្រោះជាតិស្ករបន្ថែម ដែលជាហេតុត្រូវតែបញ្ចេញជាតិស្ករចោលមួយចំនួនតាមទឹកនោមជាដើម។

    ស្រកទម្ងន់៖ ជំងឺទឹកនោមផ្អែមអាចធ្វើឱ្យអ្នកស្រកទម្ងន់ខុសពីធម្មតាបានផងដែរ នោះក៏ដោយសារតែរាងកាយរបស់អ្នកបាត់បង់ជាតិទឹកយ៉ាងច្រើនតាមរយៈទឹកនោម និងម្យ៉ាងទៀតដោយសារតែរាងកាយមិនអាចស្រូបយកកាឡូរីពីជាតិស្ករក្នុងឈាមបានគ្រប់គ្រាន់ដើម្បីចិញ្ចឹមរាងកាយ។ ជាពិសេសវាក៏អាចបណ្តាលឱ្យអ្នកហត់នឿយ និងអស់កម្លាំងខុសពីធម្មតាបានផងដែរ។

    បញ្ហាស្បែក៖ ពេលដែលអ្នកមានអាការស្បែកស្ងួតហើយរមាស់ កន្ទួលនោះក៏អាចបណ្តាលមកពីជំងឺទឹកនោមផ្អែមបានផងដែរ។ លក្ខខ័ណ្ឌដទៃទៀតក៏អាចធ្វើឱ្យស្បែករបស់អ្នកឡើងខ្មៅ និងស្រអាប់ខុសប្រក្រតី នៅបរិវេណរាងកាយមួយចំនួនដូចជា កញ្ចឹងក ក្លៀក ក្បាលជង្គង់ កែងដៃ គ្រលៀនជាដើម។

    ឆ្លងមេរោគ៖ ជំងឺទឹកនោមផ្អែមអាចធ្វើឱ្យប្រព័ន្ធភាពស៉ាំរបស់រាងកាយចុះខ្សោយ ដែលជាហេតុធ្វើឱ្យអ្នកងាយនឹងឆ្លងជំងឺផ្សេងៗជាច្រើន ដែលភាគច្រើនគឺជំងឺដែល ទាក់ទងនឹងស្បែក និងជំងឺទាក់ទងនឹងតម្រងនោម/ បំពង់នោមជាដើម។

    បញ្ហាស្រវាំងភ្នែក៖ នៅពេលដែលកម្រិតជាតិស្ករនៅក្នុងខ្លួនរបស់អ្នកឡើងខ្ពស់ វានឹងធ្វើឱ្យអ្នកមានបញ្ហាទាក់ទងនឹងក្រសែភ្នែកដូចជាមើលអ្វីព្រាលៗ មិនច្បាស់ និងស្រវាំងភ្នែកជាដើម។ ប៉ុន្តែកុំបារម្ភ នៅពេលដែលជាតិស្កររបស់អ្នកធ្លាក់ចុះ ឬមកកាន់កម្រិតធម្មតា នោះអាការនឹងប្រសើរដូចដើមវិញ។ តែកុំបណ្តោយឱ្យជាតិស្ករឡើងហួសកម្រិតដោយមិនបានធ្វើតេស្តរយៈពេលយូរពេក ព្រោះបញ្ហាភ្នែករបស់អ្នកនឹងមិនអាចវិលត្រលប់មកសភាពប្រក្រតីវិញឡើយ៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV