*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

តើលោកអ្នកដឹងទេថា សក់ស្កូវអាចបង្ហាញពីស្ថានភាពសុខភាពរបស់អ្នក

  • ការដុះសក់ស្កូវមុនវ័យ ឬមុនអាយុ មិនត្រឹមតែជះផលប៉ះពាល់ដល់សោភណ្ឌភាព និងវ័យរបស់អ្នកប៉ុណ្ណោះទេ តែវាក៏បង្ហាញពីស្ថានភាពសុខភាព និងជំងឺដែលអ្នកមានផងដែរ។

    សក់ស គឺជាសញ្ញាមួយដែលបង្ហាញថារាងកាយកំពុងតែចាស់ទៅហើយ។ ការស្រាវជ្រាវបង្ហាញថាជនជាតិអាស៊ីជាធម្មតាចាប់ផ្តើមលេចឡើងសក់ពណ៌ស ឬសក់ស្កូវចាប់ពីអាយុប្រហែល ៤០ ឆ្នាំឡើងទៅ។ ទោះយ៉ាងណាក៏ដោយ ក៏មានមូលហេតុជាច្រើននៃសក់ស្កូវមុនអាយុដែរ។ សក់ពណ៌សដែលលេចឡើងនៅវ័យក្មេង អាចបណ្តាលមកពីកត្តាហ្សែន។ លើសពីនេះទៀតវាក៏ឆ្លុះបញ្ចាំងពីបញ្ហាសុខភាពមួយចំនួនរបស់អ្នកផងដែរ។

    កង្វះអាហារូបត្ថម្ភ៖ ក់ពណ៌ស ឬសក់ស្កូវ អាចជាលទ្ធផលនៃកង្វះវីតាមីននៅក្នុងខ្លួន ជាពិសេសវីតាមីន B12, D3 និង E។ អ្នកអាចបំពេញបន្ថែមនូវកង្វះវីតាមីនទាំងនេះតាមរយៈអាហារដូចជា ប័រ ទឹកដោះគោ គ្រាប់ធញ្ញជាតិ សណ្តែកសៀង ត្រីសាលម៉ុន និងត្រីធូណាជាដើម។ យ៉ាងណាសូមកុំភ្លេចទទួលទានបន្លែបៃតង ផ្លែឈើស្រស់ឱ្យបានច្រើនផងដែរ។ ហើយត្រូវផឹកទឹកឱ្យបានគ្រប់គ្រាន់។

    ការរំខាននៃក្រពេញទីរ៉ូអ៊ីត និងក្រពេញភីតូរីស៖ ភាពមិនចុះសម្រុងនៃក្រពេញទីរ៉ូអ៊ីត និងក្រពេញភីតូរីស គឺជាបុព្វហេតុនាំមុខនៃការផលិតអរម៉ូនដែលពន្លឿន និងធ្វើឱ្យដុះសក់ស្កូវយ៉ាងឆាប់រហ័ស។ លើសពីនេះទៀត អ្នកដែលមានបញ្ហានៅក្នុងក្រពេញទីរ៉ូអ៊ីត ក្រពេញភីតូរីសរមែងមានសក់ស្ងួត ផុយ និងបែកចុង។

    សក់ពណ៌សនៅជិតថ្ងាស បង្ហាញថាអ្នកមានបញ្ហាឈឺក្រពះ៖ ទីតាំងនៃសក់ពណ៌ស ក៏ឆ្លុះបញ្ចាំងពីស្ថានភាពនៃសរីរាង្គខាងក្នុងនីមួយៗផងដែរ។ តំបន់ឆ្លុះបញ្ចាំងនៅលើថ្ងាសគឺក្រពះ។ អ្នកដែលមានក្រពះមិនមានសុខភាពល្អ ច្រើនតែមានសក់ពណ៌សច្រើននៅក្បែរថ្ងាស។

    សក់ស្កូវនៅសងខាង បង្ហាញថាអ្នកថ្លើមក្តៅ៖ តំបន់ឆ្លុះបញ្ចាំងផ្នែក Visceral ត្រូវគ្នាទៅនឹងផ្នែករលាកថ្លើម។ អ្នកដែលមានកម្តៅថ្លើមច្រើនតែមានរោគសញ្ញាដូចជា ក្តៅក្រហល់ក្រហាយ ឬឆាប់ខឹង មាត់ស្ងួត មាត់ល្វីង ស្ងួតអណ្តាតជាដើម។ បើឈឺរយៈពេលយូរ វានឹងធ្វើឱ្យខូចខួរឆ្អឹងខ្នងថែមទៀតផង។ លើសពីនេះទៀតកម្ដៅថ្លើមនឹងធ្វើឱ្យអ្នកកើតមានស្កូវនៅសងខាង ឬសងខាងសៀតផ្កា។

    សក់ពណ៌សនៅផ្នែកខាងក្រោយនៃកញ្ចឹងក បង្ហាញថា តម្រងនោមខ្សោយ៖ តំបន់ឆ្លុះដែលត្រូវគ្នានៅខាងក្រោយកញ្ចឹងក គឺជាប្លោកនោម។ អ្នកដែលមានជំងឺប្លោកនោមដែលងាយចុះខ្សោយតែងតែមានការបង្ហាញដូចជា ការនោមញឹកញាប់ ការទប់នោមមិនទាន់ ការនោមទាស់។ លើសពីនេះទៅទៀត វាក៏អាចត្រូវបានអមដោយសក់ពណ៌សនៅខាងក្រោយកញ្ចឹងកដែលលេចឡើងច្រើនផងដែរ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV