*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

អ្នកមានបញ្ហាទាំងនេះមិនគួរញ៉ាំស្វាយទុំទេ

  • សារធាតុចិញ្ចឹមផ្សំពីផ្លែស្វាយទុំមានផ្ទុកនូវវីតាមីន និងជាតិរ៉ែជាច្រើនរួមទាំងជាតិខ្លាញ់ដែលមានសុខភាពល្អ។ ប៉ុន្តែប្រសិនបើអ្នកញុំាច្រើន វាអាចបណ្តាលឱ្យធាត់ទឹកនោមផ្អែមថែមទៀតផង។ទាំងនេះជាកំហុសក្នុងការបរិភោគផ្លែស្វាយ ដែលបណ្តាលឱ្យឡើងទម្ងន់យ៉ាងឆាប់រហ័ស។

    បរិភោគផ្លែស្វាយច្រើនពេក៖ ភាគច្រើននៃមនុស្សស្រី ដែលចង់ស្រកទម្ងន់ តែងតែកាត់បន្ថយបាយ និងអាហារប្រចាំថ្ងៃ ប៉ុន្តែបែរជាចូលចិត្តញុំាផ្លែឈើជំនួសវិញ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ប្រសិនបើផ្លែឈើដែលអ្នកញុំា ជាផ្លែស្វាយទុំ នោះការសម្រកទម្ងន់របស់អ្នក នឹងបរាជ័យទៅវិញទេ។ មូលហេតុគឺផ្លែស្វាយទុំផ្អែមមានជាតិស្ករច្រើន ដូច្នេះវាងាយបង្កឱ្យធាត់ និងឡើងទម្ងន់។ ដើម្បីគ្រប់គ្រងទម្ងន់នៅពេលញុំា ស្វាយគួរតែញុំាតែបរិមាណល្មម។ មួយសប្ដាហ៍ ញុំាតែ ៣ ៤ផ្លែ និងកំណត់ការរួមផ្សំនៃផ្លែស្វាយជាមួយគ្រឿងផ្សំផ្សេងទៀតដែលបណ្តាលឱ្យឡើងទម្ងន់។

    កុំបរិភោគនៅពេលឃ្លាន៖ ប្រសិនបើរាងកាយរបស់អ្នកឃ្លាន ក្រពះរបស់អ្នកទទេ អ្នកមិនគួរបរិភោគផ្លែស្វាយនៅពេលឃ្លានឡើយ ដើម្បីចៀសវាងឈឺក្រពះ ពោះវៀន ឬធ្ងន់ធ្ងរជាងនេះទេដំបៅក្រពះរលាកក្រពះ។ លើសពីនេះទៀត ប្រសិនបើអ្នញុំាស្វាយនៅពេលឃ្លាន វានឹងបណ្តាលឱ្យស្រវឹង និងបណ្តាលឱ្យពុលជាបណ្តោះអាសន្ន។

    កុំបរិភោគនៅពេលរាងកាយមានអាឡែរហ្សី៖ មនុស្សខ្លះរាងកាយងាយនឹងប្រតិកម្ម សូម្បីតែផ្លែស្វាយទុំក៏ដោយ ព្រោះវាមានផ្ទុកសារជាតិ Urushiol ដែលជាសារធាតុបង្កឱ្យមានអាឡែរហ្សីដូចជា រមាស់ជុំវិញមាត់ លើបបូរមាត់។ អណ្តាត ភ្នែកស្ងួត និងកន្ទួលក្រហមលើស្បែក គឺមានគ្រោះថ្នាក់ខ្លាំងណាស់។

    កុំបរិភោគនៅពេលអ្នកមានជំងឺហឺត៖ ចំពោះអ្នកដែលមានជំងឺហឺតរ លាកសួត រលាកផ្លូវដង្ហើម មិនគួរបរិភោគផ្លែស្វាយច្រើនទេ។ មូលហេតុ គឺនៅក្នុងផ្លែស្វាយមានសមាសធាតុអាឡែរហ្សីនៅក្នុងផ្លែស្វាយ ដែលអាចបណ្តាលឱ្យជំងឺហឺតកើតឡើងវិញ និងបង្កគ្រោះថ្នាក់ដល់អ្នកជំងឺ។

    កុំបរិភោគនៅពេលអ្នកមានជំងឺស្បែក៖ ដោយសារសមាសធាតុអាហារូបត្ថម្ភរបស់ផ្លែស្វាយ មានផ្ទុកនូវជាតិស្ករធម្មជាតិច្រើន ជាពិសេសផ្លែស្វាយទុំ វានឹងធ្វើឱ្យមនុស្សកើតរោគកន្ទួលរមាស់ និងឡើងដំបៅកាន់តែធ្ងន់ធ្ងរ។ សំខាន់ជាងនេះទៅទៀត នៅពេលដែលអ្នកញុំាស្វាយ វាងាយបង្កឱ្យមានកំដៅ និងធុញថប់ធ្វើឱ្យជំងឺកាន់តែធ្ងន់ធ្ងរ។

    អ្នកជំងឺទឹកនោមផ្អែម មិនគួរបរិភោគស្វាយទេ៖ ស្វាយមានផ្ទុកជាតិស្ករធម្មជាតិខ្ពស់ ដូច្នេះអ្នកទឹកនោមផ្អែមគួរចៀសឱ្យឆ្ងាយ ដើម្បីការពារសុខភាពរបស់អ្នក៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV