*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ធុំក្លិនក្លៀកមែនទេ? នេះនែ៎ វិធីងាយៗជួយអ្នកបំបាត់បញ្ហាក្លិនក្លៀក

  • មានសំនួរសួរ​ថា មាន​អ្នក​ណា​ចូល​ចិត្ត​ហិត​ក្លិន​ក្លៀក​ទេ? ចម្លើយ​នោះ គឺ​គ្មាន​មនុស្ស​ណា​ចូល​ចិត្ត​នឹង​ក្លិន​ផ្អួរ ស្អុយ​ក្លៀក​របស់យើង​ទេ។

    ក្លិន​ក្លៀក​ជា​បញ្ហា​ដែល​គ្នា​យើង​មួយ​ចំនួន​ជួប​ប្រទះ ហើយ​វា​ក៏​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​យើង​បាត់​បង់​ទំនុក​ចិត្ត​មក​លើ​ខ្លួន​ឯង​ដែរ ទៅ​ណា​មក​ណា​ម្ដង​ៗ មិន​ហ៊ាន​លើក​ដៃ​ខ្ពស់ មិន​សូវ​មាន​អ្នក​ចង់​ឈរ​ក្បែរ​ទេ ។

    កុំ​បារម្ភ ខាង​ក្រោម​នេះ​ជា​ក្បួន​ធម្មជាតិ​ៗ អាច​កាត់​បន្ថយ​ក្លិន​ក្លៀក​ផ្អួរ​បាន។

    យកក្រូចឆ្មាចិតជាចំណិតៗ រួចដុសត្រង់បរិវេណក្លៀករាល់ពេលដែលលោកអ្នកងូតទឹកសម្អាតកាយ។ ធ្វើបែបនេះរាល់ពេលងូតទឹកម្ដងៗ នោះក្លិនក្លៀកនឹងកាត់បន្ថយរហូតធំក្លិន។

    យកក្រូចឆ្មាច្របាច់យកទឹក ២ ស្លាបព្រា លាយជាមួយស្ករសរ ១ ស្លាបព្រាកាហ្វេ កូរឱ្យសព្វក្លាយជាល្បាយ រួចយកមកលាបលើក្លៀកទុកចោលប្រហែល ១៥ នាទី លាងសម្អាតចេញជាការស្រេច។

    យកដុំសាច់ជូរជ្រលក់ទឹក រួចមកត្រដុសក្លៀកដោយម៉ាស្សាថ្នមៗ ប្រហែល ១០ នាទី រួចលាងសម្អាតចេញ វាមិនត្រឹមតែជួយបំបាត់ក្លិនក្លៀកនោះទេ ថែមទាងជួយធ្វើឱ្យក្លៀកសទៀតផង។

    ទន្ទឹមនឹងនេះដែរ ការណែនាំឱ្យលោកអ្នកប្រើប្រាស់ផលិតផលជួយទប់ស្កាត់ការបែកញើស និងកម្ចាត់ក្លិនមិនល្អនៃក្លៀក ជាជម្រើសល្អមួយមុននឹងលោកអ្នករៀបចំចេញដំណើរ។

    បន្ថែមពីលើនេះទៀត បញ្ហាក្លិនក្លៀក គឺមានជាប់ទាក់ទងនឹងសុខភាព និងរបបអាហាររបស់អ្នក។ ដូច្នេះ លោកអ្នកគួរយកចិត្តទុកដាក់ក្នុងការអនាម័យខ្លួនប្រាណ ការរស់នៅ និងរបបអាហារ៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV