*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ម៉ាសពេលយប់ ៣ ប្រភេទប្រើជាប្រចាំមុខម៉ដ្ឋរលោងស្អាតណាស់

  • សម្រាប់មិត្តៗនារីដែលមានសូវមានពេលទំនេរ អាចចំណាយពេលមុនពេលចូលគេងតែប៉ុន្មាននាទី ភ្ញាក់ពីគេងឡើងក៏បានមុខស្អាតជាទីពេញចិត្តទៅហើយ។

    ទឹកឃ្មុំ និង ម្ស៉ៅស្រូវសាឡី៖ វិធីធ្វើគឺសាមញ្ញណាស់ដោយគ្រាន់តែត្រូវលាយទឹកឃ្មុំ ២ ស្លាបព្រាជាមួយម្ស៉ៅស្រូវសាឡី​ (Oatmeal) លាបអោយសព្វលើផ្ទៃមុខ រូចចូលគេង ហើយលាងសម្អាតដោយទឹកក្តៅឧណ្ឌនៅព្រឹកបន្ទាប់។ Oatmeal គឺជាភ្នាក់ងារបំបាត់ស្នាមធម្មជាតិ ព្រមទាំងមានឃ្មុំជាអ្នកផ្ដល់សំណើមដល់ស្បែករបស់អ្នក។ ម៉ាសមុខប្រភេទនេះមានប្រសិទ្ធិភាពជាពិសេសចំពោះស្បែកមុខខ្លាញ់ ងាយកើតមុន ហើយត្រូវបានណែនាំអោយប្រើប្រាស់ពីរដងក្នុងមួយសប្តាហ៍។

    ទឹកឃ្មុំ និង យ៉ាអួ៖ លាយទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេជាមួយទឹកដោះគោយ៉ាអួ ១ ស្លាបព្រាកាហ្វេ លាបម៉ាសដែលលាយរួចលើផ្ទៃ មុខនិងទុកចោលមួយយប់។ ទឹកដោះគោជូរមានផ្ទុកអាស៊ីតឡាក់ទិកដែលជួយជម្រុសកោសិកាស្បែកងាប់ចោលនិងការពារកុំអោយកើតមុន ហើយទឹកឃ្មុំជួយបំប៉នស្បែក និងផ្តល់ ធ្វើអោយស្បែកមុខអ្នកភ្លឺរលោងតាមបែបធម្មជាតិ។

    ត្រសក់ និង ប្រេងអូលីវ៖ លាយទឹកត្រសក់ ២ ស្លាបព្រាជាមួយប្រេងអូលីវ ១ ស្លាបព្រា។ លាបម៉ាសនេះលើមុខពេញមួយយប់ហើយលាងជម្រះវានៅព្រឹកបន្ទាប់ដោយទឹកត្រជាក់។ ត្រសក់មានលក្ខណៈសម្បត្តិដែលជួយកាត់បន្ថយការរមាស់ស្បែកនិងជួយរក្សាតុល្យភាព Ph ធម្មជាតិរបស់ស្បែក។ ចំណែកឯប្រេងអូលីវជួយឱ្យស្បែកមានសំណើមនិងជួយអោយស្បែកមុខអ្នកមានសភាពរស់រវើកឡើងវិញ៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV