*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

នារីអាយុក្បែរ៣០ឆ្នាំគួរញ៉ាំផ្លែឈើទាំងនេះដើម្បីខូឡាជែនស្បែកស្អាត

  • ផ្លែឈើប៉ុន្មានមុខនេះល្អបំផុតសម្រាប់នារីអាយុក្បែរ៣០ ដែលចង់បង្កើនខូឡាជែនក្នុងរាងកាយ។

    ​ផ្លែ​ក្រូច ​៖ ផ្លែ​ឈើ​ទាំង​នេះ ​សម្បូរ​ដោយ​វីតាមីន C ​ដែល​មាន​មុខ​ងារ​សំខាន់​ជួយ​ផលិត​ខូឡាជែន ។ លើស​ពី​នេះ ​វា​ក៏​ផ្ទុក​ដោយ​វីតាមីន B6 ប៉ូតា​ស្យូម ម៉ាញ៉េស្យូម Fiber ​ដែល​ជួយ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ បំបាត់​អាការៈ​ឈឺ​ក្បាល​បាន​ថែម​ទៀត​។ ​​​ផ្លែ​ឈើ​ប្រភេទ​នេះ ​ជួយ​ធ្វើ​ឲ្យ​ស្បែក​ទន់ ​បង្កើន​ខូឡែន ​ពន្យារ​​ភាព​ចាស់​ផង​ដែរ។

    ​​ស្រ្ត​បឺ​រី៖ ​ផ្លែ​ឈើ​នេះ​ក៏​សម្បូរ​ដោយ​វីតាមីន C ​ដែល​ដើរ​សំខាន់​ជួយ​ស្បែក​ឲ្យ​ភ្លឺ​ថ្លា ​តឹង​ណែន និង​ប្រឆាំង​ភាព​ចាស់។ ​ស្រ្ត​បឺ​រី​ក៏​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម ​ ​អាស៊ីត Alpha-Hydroxyl ​ដែល​ជួយ​ជម្រុះ​កោសការ​ងាប់​ៗ​ចោល បង្កើន​កោសិកា​ថ្មី។

    ​ផ្លែ​ទទឹម៖ ​​​​ជា​ផ្លែ​ឈើ​ដែល​សម្បូរ​ដោយ​ជីវជាតិ​ជួយ​ទប់​ស្កាត់​ភាព​ចាស់ ​ហើយ​ក្រៅ​ពី​នោះ​ក៏​សម្បូរ​ដោយ​វីតាមីន C ​​សារធាតុ​លីកូពីន អុក​ស៊ីត​កម្ម ​ដែល​ការពារ​រាង​កាយ​ពី​ព្រះ​អាទិត្យ ​និង​ជួយ​បង្កើត​ខូឡាជែន​ផង​ដែរ។

    ប៉េង​ប៉ោះ៖ ផ្លែ​ឈើ​នេះ​ក៏​សម្បូរ​ដោយ​វីតាមីន C ​ រួម​ទាំង​សារធាតុ​លីកូពីន​ដែល​ជួយ​ពន្យារភាព​ចាស់ និង​​ជម្រុញ​រាង​កាយ​ឲ្យ​ផលិត​ខូឡាជែន។ ​ទទួល​ទាន​ប៉េង​ប៉ោះ​រាល់​ថ្ងៃ ​នឹង​ជួយ​ការពារ​ស្បែក​ឲ្យ​នៅ​ក្មេង​ខ្ចី។

    ផ្លែ​បឺរ៖ ​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ផ្លែ​ឈើ​វេទ​មន្ត​ដែល​ជួយ​សម្រក​គីឡូ ​និង​ទប់​ស្កាត់​ភាព​ចាស់។ ​វីតាមីន A រួម​ទាំង​Carotene ​ជួយ​សម្រស់​ស្បែក​ឲ្យ​ស្រស់​ស្អាត ​រក្សា​សម្រស់​ឲ្យ​ស្រស់​ស្អាត ​ទន់​រលោង ទប់​ស្កាត់​ភាព​ចាស់។ លើស​ពី​នេះ ​វា​ក៏​មាន​សមត្ថភាព​ជម្រុះ​កោសិការ​ចាស់​ៗ ធ្វើ​ឲ្យ​ស្បែក​មើល​ទៅ​ភ្លឺ​ថ្លា សុខភាព​ល្អ​។ ការ៉ូទីន​ជួយ​រាំ​រាំង​ការ​បំផ្លាញ​ពី​កាំរស្មី​ពន្លឺ​ព្រះ​អាទិត្យ​​ ប្រឆាំង​មិន​ឲ្យ​ស្បែក​កើត​មហារីក។

    ផ្លែ​ចេក៖ ផ្លែ​ឈើ​ដ៏ពេញនិយម​បំ​ផុត​​មួយ​នេះ ​សម្បូរ​ដោយ​វីតាមីន B, A , C , E ​និង​អាស៊ីត​អាមីណូ​ដែល​ជួយ​ចិញ្ចឹម​ដល់​ស្បែក រក្សា​​ភាព​តឹង​ណែន ​​បង្កើត​ខូឡាជែន​ក្នុង​រាង​កាយ ទប់​ស្កាត់​ភាព​ជ្រួញ និង​ប្រឆាំង​ភាព​ចាស់។

    ផ្លែ​ប៉ោម​​ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ​មិន​គួរ​មើល​រំលង​ទេ ​ព្រោះ​សម្បូរ​ដោយ​វីតាមីន សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម និង​អង់ស៊ីម​ដែល​ជួយ​រក្សា​សំណើម​និង​ការពារ​ភាព​ចាស់​មុន​អាយុ។ ញ៉ាំ​​ផ្លែ​ប៉ោម​​រាល់​ថ្ងៃ​នឹងជួយ​ឲ្យ​ស្បែក​ទន់​រលោង និង​ភ្លឺ​ថ្លា៕​​​

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV