*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ស្ក្រាប់ធម្មជាតិទាំងនេះនិងធានាថាស្បែកសម៉ដ្ឋផូរផង់ទាំងដងខ្លួន

  • តើប្រិយមិត្តកំពុងស្វែងរកវិធីថែទាំស្បែកដោយធម្មជាតិមែនអត់? អញ្ចឹងលោកអ្នកមកត្រូវកន្លែងហើយ។ យើងខ្ញុំសូម បង្ហាញនូវរូបមន្តថែទាំស្បែកបែបធម្មជាតិសម្រាប់ជួយដល់ស្បែកស្អាត។

    ប្រេងអូលីវនិងអំបិលម៉ត់៖ លាយប្រេងអូលីង និង អំបិលម៉ត់ក្នុងបរិមាណស្មើគ្នាអោយមានកំហាប់ខាប់ល្មម។ រួចយកវាមកម៉ាស្សាលើស្បែកថ្មមៗ ពេលមុជទឹក។ វាអាចជួសជម្រុះកោសិកាចាស់ៗ ព្រមទាំងធូលីដីលើស្បែកយ៉ាងមានប្រសិទ្ធិភាព។ ការអនុវត្តបែបនេះជាប្រចាំអាចជួយអោយស្បែកសម៉ត់ រលោងគួរអោយចង់ស្ទាប។

    កាហ្វេ ទឹកឃ្មុំ និង ទឹកដោះគោស្រស់៖ លាយកាកកាហ្វេ ជាមួយនឹងទឹកឃ្មុំ និង ទឹកដោះគោស្រស់ រួចមកយកដុសលើខ្លួនថ្មមៗ ទុកចោលប្រមាណ ២០ នាទីមុជទឹកជម្រះដោយទឹកស្អាត។ ស្រ្កាប់ប្រភេទនេះ អាចជួយអោយស្បែកអ្នកមានពន្លឺ ទន់រលោង។

    អម្ពិលទុំ និង ទឹកឃ្មុំ៖ យកអំពិលទុំលាយជាមួយនឹងទឹកឃ្មុំ ហើយស្រ្កាប់ថ្មមៗលើស្បែក ឬ ក៏អាចប្រើប្រាស់ប្រដាប់ដុសក្អែលមកជួយដុសបន្ថែម រួចទុកចោល ១៥ នាទីលាងសម្អាតដោយទឹកស្អាត។ ស្ក្រាប់ប្រភេទនេះមិនត្រឹមតែជួយអោយស្បែកទន់រលោងនោះទេ ថែមទាំងជួយជម្រុះកោសិកាចាស់ៗបានយ៉ាងមានប្រសិទ្ធភាព។

    ម្ស៉ៅ Baking Soda និង ទឹក៖ រូបមន្តនេះត្រូវបានណែនាំសម្រាប់អ្នកដែលសម្បុរស្បែកសមិនស្មើគ្នា។ លាយ Baking Soda ជាមួយនឹងទឹករួចកូរអោយសព្វ បន្ទាប់មកដុសខាត់ពាសពេញរាងកាយដោយប្រើក្រណាត់ដុសក្អែល ថ្មមៗ។ ទុកចោលប្រហែល ១០ នាទី ហើយមុជទឹកធម្មតា បន្ទាប់មកជូតខ្លួនអោយស្ងួត រួចលាបឡេថែរក្សាស្បែកភ្លាម៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV