*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ចេកអាំងក្រៀមៗ តែមានគុណប្រយោជន៍ច្រើនស្ទើរស្មានមិនដល់

  • ចេក​អាំង​សម្បូរ​ដោយ​គុណ​ប្រយោជន៍​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​អ្នក​ច្បាស់​ជានឹក​ស្មាន​មិន​ដល់។ តើ​អ្នក​ដឹង​ទេថា ​ចេក​មួយ​ផ្លែ​ផ្ទុក​កាឡូរី ត្រឹម​ ៨៦​ប៉ុណ្ណោះ ហើយ​វា​ក៏​សម្បូរ​ដោយ​កាក​សសៃ និង​ជីវជាតិ​ដែល​មាន​គុណ​ប្រយោជន៍​ដល់​រាង​កាយ​ផង​ដែរ។ ​ក្នុង​នោះរួម​មាន ​វីតាមីន B1,B2, B3, B, B6 និងអាស៊ីត​ហ្វូ​លីក ដែល​ក្រៅ​ពី​នេះ​ក៏​ជួយ​បង្កើន​ថាមពល​​មេតាបូលីសឹម​ក្នុង​រាង​កាយ និង​ជួយ​សុខភាព​ស្បែក សក់ និង​ក្រចក។ កាក​សសៃ​ជួយ​ការពារ​ ការ​ទល់​លាម ការពារ​ការ​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​រា​រាំង​​ការ​ស្រូប​យក​កូលេស្តេរ៉ុល​​ចូល​ក្នុង​ខ្លួន។

    ប៉ូតាស្យូម​ជួយ​កាត់​បន្ថយ​ជាតិ​ប្រៃ​ចេញ​ពី​រាង​កាយ ​បន្ថយសម្ពាធ​ឈាម និង​ជួយ​កាត់​បន្ថយ​ការ​ហើម​នៅ​ក្នុង​ខ្លួន។ វា​កាត់​បន្ថយ​​អាលាក់ហ្សី ​និង​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល។ ​ចេក​ក៏​សម្បូរ​ដោយ​ម៉ាញ៉េស្យូម ដែល​ជួយ​ឲ្យ​អារម្មណ៍​ធូរស្រាល និង​មាន​ស្មារតី​រស់​រវើក។​​ ខាង​ក្រោម​នេះ ជា​គុណ​ប្រយោជន៍ផ្សេងៗទៀត​របស់​ចេក​អាំង។​

    ជួយ​ប្រព័ន្ធ​ភាព​ស៊ាំ​រាង​កាយ​​រឹង​មាំ៖ ​នៅពេល​ពោះ​វៀន​ដំណើរ​ការ​ល្អ ប្រព័ន្ធ​ភាព​ស៊ាំ​ក៏​ល្អ​ទៅ​តាម​នោះ​ដែរ។ហេតុ​នេះ ​ចេក​អាំង​បាន​ជួយ​ដុត​កម្តៅ​រាង​កាយ​ឡើង ​ដែល​ជា​លទ្ធផល​ជួយ​ឲ្យ​រាង​កាយ​កាន់​តែ​រឹង​មាំ។

    បំបាត់ការទល់លាមក៖ ចេក​អាំង ជួយ​បង្កើន​ Oligosaccharide Sugar ដែល​​អាច​បណ្តេញ​បាក់តេរី​ចេញពីពោះវៀន​បាន​ល្អ។ ពង្រឹង​​សុខភាព​ពោះ​វៀន​បាន​ល្អ ដែល​ជួយ​​បំបាត់​ការ​ទល់​លាមក​បាន​សក្កិសិទ្ធ។

    ជួយ​សម្រក​ទម្ងន់៖ ក្រៅ​​ពី​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​​ដំណើរ​ការ​បាន​ល្អ វា​ក៏​មាន​សារៈប្រយោជន៍​មួយ​ទៀត​ដែល​មិត្ត​នារី​ចូល​ចិត្ត គឺ​សម្រក​គីឡូ។ ដូច្នេះ​សម្រាប់​មិត្ត​នារី​ដែលចង់​ញ៉ាំ​ច្រើន​មិន​ធាត់ អាច​សាក​ល្បង​ជាមួយ​ចេក​​អាំង​បាន៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV