*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

បើសិនជារលាកទឹកក្តៅសូមសង្គោ្រះបឋមដោយវិធីទាំងនេះ

  • ការលាកទឹកក្តៅមិនមែនជាបញ្ហាតូចនោះទេ ព្រោះអាចបង្កឱ្យយើងមានរបួសស្នាម ដំបៅ និងប៉ះពាល់ដល់រាងកាយជាច្រើន ដែលអាចកើតឡើងទៅលើរូបអ្នក ក្រុមគ្រួសារអ្នក ពិសេសកូនតូច ជាវ័យរពឹសខ្លាំង។ វាជាការធ្វែសប្រហែសមួយ បើសិនជាលោកអ្នកមិនបានយកចិត្តទុកដាក់ទៅលើទឹកក្តៅឱ្យផុតពីដៃក្មេង ឬមិនបានប្រុងប្រយ័ត្នដោយខ្លួនឯង។

    បញ្ហានេះ ប្រសិនបើកូនរបស់លោកអ្នករលាកទឹកក្តៅ ត្រូវយកកូនចេញពីកន្លែងគ្រោះថ្នាក់ឱ្យបានឆាប់បំផុត តាមដែលអាចធ្វើបាន ឬបញ្ឈប់ការរលាកនោះដោយយកបំពង់ទឹកក្តៅចេញ។

    កត្តាសំខាន់មួយ ប្រសិនបើកូន រលាកទឹកក្តៅស្រោចលើខ្លួន ត្រូវស្រាតខោអាវចេញឱ្យអស់ រួចយកកូនទៅលាងសម្អាតជាមួយទឹកត្រជាក់ ត្រាំឱ្យបានយូរបំផុត តាមដែលអាចធ្វើទៅបាន។

    ជាមួយគ្នានោះ អ្នកជំនាញ បានហាមដាច់ខាតមិនត្រូវយកទឹកត្រី ថ្នាំដុសធ្មេញ ទឹកកក ឬអ្វីផ្សេងមកចាក់ស្រោចលើកន្លែងរលាកនោះទេ ព្រោះប្រឈមនឹងការឆ្លងមេរោគ មុខរបួសឡើងពងបែក ឬហើមសាច់។

    យើងអាចប្រើថ្នាំប៉ារ៉ាសេតាមុល ឬ Ibuprofen ឱ្យកូនផឹក ដើម្បីជួយបន្ថយការឈឺចាប់កូនបាន ទៅតាមបរិមាណត្រូវប្រើ និងអាចយកក្រណាត់រុំរបួសស្អាតមករុំ បន្ទាប់មកត្រូវប្រញាប់យកអ្នករលាកទៅពេទ្យ ដែលនៅជិត ដើម្បីវាយតំលៃពីកំរិតនៃការរលាក។

    ក្នុងករណីធ្ងន់ធ្ងរ ជម្រើសដ៏ល្អបំផុត គឺបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលជាបន្ទាន់៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV