*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

វិធីធម្មជាតិ៣យ៉ាងដ៏មានប្រសិទ្ធភាព អាចកម្ចាត់មុនខ្នងបាន

  • អត្ថបទរបស់យើងខ្ញុំនៅពេលនេះ នឹងពន្យល់អ្នកពីវិធីក្នុងការយកគ្រឿងផ្សំ៣មុខដែលអាច កម្ចាត់មុនខ្នង ដែលទទួលបានប្រសិទ្ធភាពខ្ពស់។

    ប៉េងប៉ោះ ៖ យកផ្លែប៉េងប៉ោះ១ផ្លែ ពុះជាពីរ ឆ្កឹះគ្រាប់ចេញ រួចយកមកត្រដុះលើខ្នង ទុកចោល១៥នាទី ទើបលាងសម្អាតជាមួយទឹកស្អាតធម្មតាចេញជាការស្រេច។ សារជាតិក្នុងផ្លែប៉េងប៉ោះ មិនត្រឹមតែជួយកម្ចាត់មុនខ្នងទេ ថែមទាំងជួយបន្ថយស្លាកស្នាមមុនខ្នងចាស់ៗថែមទៀតផង។ សូមអនុវត្តវិធីនេះឱ្យបាន ២ទៅ៣ក្នុង១សប្ដាហ៍ និងឱ្យបាន២ទៅ៣សប្ដាហ៍។

    ក្រូចឆ្មា ៖ យកក្រូចឆ្មាពុះជាពីរត្រដុះលើខ្នង ឬច្របាច់យកទឹកលាបលើខ្នង ទុកចោលឱ្យស្ងួតប្រហែល១៥នាទី។ បន្ទាប់មកលាងសម្អាតជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។ សូមអនុវត្តវិធីនេះឱ្យបាន ២ ទៅ ៣ ក្នុង១សប្ដាហ៍ និងឱ្យបាន២ទៅ៣សប្ដាហ៍ នោះអ្នកនឹងឃើញលទ្ធផលជាទីគាប់ចិត្ត។ តែយ៉ាងណា ក្រោយអនុវត្តវិធីនេះ សូមកុំឱ្យស្បែកខ្នងត្រូវថ្ងៃ ឬពន្លឺព្រះអាទិត្យ។ ចំពោះអ្នកមានស្បែកខ្នងស្ដើង មិនគួរអនុវត្តវិធីនេះទេ។

    អំបិល ៖ ការងូតទឹកអំបិលត្រូវបានឱ្យដឹងថា មានប្រសិទ្ធភាពក្នុងការកម្ចាស់មុនខ្នងផងដែរ។ ដូច្នេះ បើសិនជាអ្នកខ្ជិលអនុវត្តវិធីខាងលើ អាចជ្រើសរើសវិធីនេះបាន តែយ៉ាងណាសូមអនុវត្តឱ្យបានញឹកញាប់ និងច្រើនដងក្នុង១សប្ដាហ៍។

    គួរបញ្ជាក់ថា រាល់ការអនុវត្តវិធីខាងលើប្រសិនបើអ្នកមានអារម្មណ៍ថា មិនត្រូវនឹងស្បែកខ្នងរបស់អ្នក ដូចជា រមាស់ ឬផ្សាខ្លាំង សូមបញ្ឈប់ជាបន្ទាន់៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV