*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ទទួលបានអត្ថប្រយោជន៍ដល់ទៅ ១២មុខ គ្រាន់តែញ៉ាំត្រសក់ ១ ផ្លែ ក្នុងមួយថ្ងៃ

  • ត្រសក់ គឺជាបន្លែមួយប្រភេទសម្បូរទៅជាតិទឹក និងផ្ទុកនូវវីតាមីនជាច្រើនដូចជាវីតាមីន B1, B2, B3, B5, B6 ហ្វូលិក អា​ស៊ីត វីតា​មីន C, ផូស្វ័រ, ប៉ូតា​ស្យ៉ូម, ម៉ាញ៉េ​ស្យូម, ​ស័ង្កសី និងកាក​សរសៃ Fiber។ វីតាមីន និងសារជាតិរ៉ែខនិជទាំងនោះ ទើបបានជាផ្លែត្រសក់ផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាព។

    ជាមួយគ្នានេះដែរ ប្រសិនបើយើងទទួលទានផ្លែត្រសក់ ១ ផ្លែក្នុងមួយថ្ងៃ យើងនឹងទទួលបាននូវអត្ថប្រយោជន៍ចំនួន ១២ យ៉ាង ដូចជា វាជួយផ្គត់ផ្គងជាតិទឹកក្នុងរាងកាយ, ជួយបណ្ដេញជាតិពុលតាមរយៈទឹកនោម  និង ជួយថែរក្សាស្បែកឱ្យក្មេងជាងវ័យ។

    ត្រសក់ក៏អាចជួយបន្ថយ​កម្រិត​កូឡេស្តរ៉ូល​ ឬខ្លាញ់អាក្រក់ក្នុងរាងកាយ, ជំនួយដល់សរសៃសក់រឹងមាំ និងជម្រុញដល់ការលូតលាស់របស់សរសៃសក់។

    វាជួយគ្រប់គ្រងសម្ពាធឈាម ដោយសារក្នុងត្រសក់មានជាតិកាក​សរសៃ Fiber យ៉ាងច្រើន។ ត្រសក់ក៏ជួយសម្អាតធ្មេញ និងជួយពង្រឹងសុខភាពធ្មេញ អញ្ចាញរឹងមាំ, សម្រួលដល់ប្រព័ន្ធរំលាយអាហារ និង បន្ថយជាតិអាស៊ីតនៅក្នុងខ្លួន។

    អត្ថប្រយោជន៍៤យ៉ាងទៀតដែលអ្នកនឹងទទួលបានប្រសិនបើអ្នកញ៉ាំផ្លែត្រសក់១ផ្លែជារៀងរាល់ថ្ងៃនេះគឺ វាជួយបង្កើនថាមពលដល់រាងកាយ នឹងធ្វើឱ្យអារម្មណ៍ស្រស់ថ្លា, ទប់ស្កាត់បញ្ហាប្រឈមនៃជំងឺមហារីក ជំនួយដល់ការសម្រកទម្ងន់ ,បង្កើត​ និងបង្កើនអាំងស៊ុយលីនជួយសម្រួលដល់អាការរបស់អ្នកជំងឺទឹកនោមផ្អែម ។

    ដោយឡែក ផ្លែត្រសក់ត្រូវបានគេយកទៅផ្សំជាមួយគ្រឿងផ្សំធម្មជាតិផ្សេងៗទៀត ដើម្បីជំនួយដល់ផ្ទៃមុខ ភ្នែក និងស្បែកផងដែរ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV