*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

តើការគេងក្រោមកង្ហារបង្កគ្រោះថ្នាក់ដល់សុខភាពឬទេ?

  • មនុស្សភាគច្រើនពិតជាពុំធ្លាប់គិតដល់ថា ការគេងក្រោមខ្យល់កង្ហារដែលបាញ់ចេញមកក្រៅ បានបង្កគ្រោះថ្នាក់ដល់សុខភាព ដែលបណ្តាលឱ្យសុខភាពរាងកាយចុះទ្រុឌទ្រោមឡើយ។

    នៅពេលលោកអ្នកគេងបើកកង្ហារពេលយប់ នោះពេលបើកភ្នែកយើងហាក់ដូចជា ស្ងួតមុខស្ងួតមាត់ ខ្យល់ដង្ហើមគ្មានសំណើម ខ្សោះជាតិទឹក ខ្សោះអស់កម្លាំង មិនស្រឡះក្នុងខ្លួន មិនងាយក្រោក និងមានអារម្មណ៍ថាមិនចង់ក្រោកពីលើគ្រែឡើយ។

    ករណីនេះ មនុស្សមួយចំនួនអាចមានបញ្ហាទាក់ទងនឹងខ្យល់ ដែលពួកគេស្រូបចូលក្នុងខ្លួន ហើយវាប៉ះពាល់កាន់តែខ្លាំងចំពោះអ្នកមានជំងឺហឺត គ្រុនក្តៅ អាឡែរហ្សី និងជំងឹផ្តាសាយនៅពេលដែលខ្យល់ទាំងនោះបាញ់ចំមុខរបស់យើង។ លំហូរនៃខ្យល់បក់ស្ងួតក៏អាចធ្វើឱ្យរលាកឆ្អឹងរធ្ងន់ធ្ងរផងដែរ។ ម្យ៉ាងទៀត ខ្យល់ដែលបក់កាត់ចេញពីកង្ហារក៏រួមចំណែកបំផ្លាញស្បែករបស់លោកអ្នកផងដែរ។

    ចលនាខ្យល់កង្ហារក្នុងល្បឿនលឿន ឬយឺតក៏ដោយ អាចធ្វើឱ្យហួតជាតិសំណើមពីមាត់ និងច្រមុះ ដែលនឹងបង្កឱ្យភ្នែក និងច្រមុះរបស់លោកយើងមានភាពស្ងួត។ វាក៏អាចនាំឱ្យរាងកាយរបស់អ្នកព្យាយាមបង្កើនភាពស្ងួតដោយផលិតទឹករំអិលកាន់តែច្រើន។

    ចំពោះអ្នកដែលគេងលក់ដោយបើកភ្នែកតិចៗ វាក៏អាចមានគុណវិបត្តិផងដែរនៅពេលដែលភ្នែកស្ងួត ហើយបណ្តាលឱ្យមានការរលាកភ្នែកកើតឡើង។ អ្នកក៏នឹងអាចមានការឈឺចាប់នៅក្នុងសាច់ដុំរបស់អ្នកនៅពេលដែលខ្យល់ត្រជាក់ដែលប្រមូលផ្តុំនឹងធ្វើឱ្យសាច់ដុំរបស់អ្នកតឹងណែននិងរមួល។

    យ៉ាងណាមិញ សម្រាប់អ្នកដែលខ្វះកង្ហារមិនបាន មានវិធីបង្កានូវបញ្ហាសុខភាពមួយចំនួនដូចជា ឧស្សាហ៍សម្អាតកង្ហារ និងស្លាបរបស់វាជាប្រចាំ កុំបើកកង្ហារដាក់ជិតខ្លួនពេក ត្រូវសម្អាតបន្ទប់ឱ្យស្អាតជានិច្ច ជាពិសេសធូលីដី កុំបើកង្ហារឱ្យចំមុខ រក្សាជាតិសំណើម ដោយដាក់ទឹកនៅជិតកង្ហារ៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV