*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

អ្នកមានស្បែកមុខខ្លាញ់មិនគួរធ្វើកំហុស ៥ យ៉ាងនេះទេ

  • ស្បែកខ្លាញ់គឺជាបញ្ហាដែលមនុស្សជាច្រើនកំពុងជួបប្រទះ។ ជាទូទៅ តំបន់ ​ថ្ងាស ច្រមុះ និងចង្ការ គឺជាកន្លែងដែលងាយនឹងឡើងជាតិខ្លាញ់ជាងគេ ជាពិសេសអំឡុងខែក្ដៅបែបនេះ។ បើទៅជាយ៉ាងណា ក៏បញ្ហាមួយនេះនៅតែអាចដំណោះស្រាយច្រើនផ្សេងៗគ្នាដែរ។ ប៉ុន្តែមុនថែរក្សា និងស្ដារសុខភាពស្បែកមុខមកវិញ មកដឹងពីកំហុសទាំង ៥ ដែលអ្នកមានស្បែកមុខខ្លាញ់មិនគួរធ្វើឡើយ។

    លុបមុខច្រើនជាង ២ ដងក្នុងមួយថ្ងៃ៖ ភាគច្រើននៅពេលដែលផ្ទៃមុខចាប់ផ្ដើមឡើងខ្លាញ់ មនុស្សនឹងមានទំនោរលុបលាងមុខដើម្បីឱ្យអារម្មណ៍ស្រស់ស្រាយជាងមុន។ ការលាងមុខច្រើនដងអាចដោះស្រាយបញ្ហាបានបណ្ដោះអាសន្នប៉ុណ្ណោះ ប៉ុន្តែវានឹងធ្វើឱ្យប្រេងធម្មជាតិលើស្បែកមុខត្រូវបានបំផ្លាញ។ យោងតាមគោលការណ៍ធម្មជាតិ ដើម្បីប៉ះប៉ូវនូវប្រេងដែលបានលាងចេញនោះ ស្បែកនឹងផលិតផលប្រេងកាន់តែច្រើនជាងមុនទៅទៀត។ ដោយយោងតាមគ្រួពេទ្យជំនាញខាងសើស្បែកបានផ្ដល់យោបល់ថាអ្នកដែលមានប្រភេទស្បែកគួរលាងត្រឹម ២ ដងក្នុងមួយថ្ងៃគ្រប់គ្រាន់ហើយគឺព្រឹកម្ដង និងល្ងាចម្ដង។

    មិនប្រើក្រែមផ្ដល់សំណើម៖ សម្រាប់មនុស្សមួយចំនួនដែលមានស្បែកមុខខ្លាញ់បានគិតថាក្រែមផ្ដលសំណើមគឺមិនមានសារៈសំខាន់ខ្លាំងនោះទេ។ ប៉ុន្តែប្រសិនបើរំលងក្រែមផ្ដល់សំណើមនឹងតែធ្វើឱ្យស្ថានភាពស្បែកកាន់តែអាក្រក់។ ដូច្នេះនៅពេលដែលស្បែកទទួលបានជាតិទឹកគ្រប់គ្រាន់ នោះការផលិតជាតិប្រេងនឹងត្រូវបានកាត់បន្ថយ និងពន្យឺតផងដែរ។

    ប្រើផលិតផលថែរក្សាស្បែកមុខមិនត្រឹមត្រូវ៖ មនុស្សភាគច្រើននឹងជ្រើសរើសប្រើប្រាស់ផលិតផលថែរក្សាស្បែកដែលអាចជួយលាងសម្អាតឱ្យបានជ្រៅ។ ប៉ុន្តែសម្រាប់អ្នកមានស្បែកមុខខ្លាញ់ វាមានសមត្ថភាពខ្ពស់ក្នុងការស្រូបយកសំណើមខ្លាំងដែលបណ្ដាលស្បែកស្ងួតហើយផលិតប្រេងកាន់តែច្រើន។ ដូច្នេះ យើងគួរប្រើផលិតផលណាដែលមានផ្ទុកអាស៊ីត Salicylic ព្រោះវាជាសារធាតុ Lipophilic ដែលមានសមត្ថភាពរំលាយប្រេង អាចជ្រាបចូលទៅក្នុងរន្ធញើស និងជួយឱ្យស្បែកទន់រលោងផងដែរ។

    ប្រើផលិតផលដែលមានអាស៊ីត Salicylic ញឹកញាប់៖ ជាការពិត អាស៊ីត Salicylic គឺជាធាតុផ្សំនៅក្នុងផលិតផលថែរក្សាស្បែកដ៏អស្ចារ្យសម្រាប់អ្នកដែលមានស្បែកខ្លាញ់។ អាស៊ីត Salicylic ត្រូវបានគេប្រើប្រាស់សម្រាប់ជម្រុះកោសិកាចាស់ៗចេញ ដើម្បីកុំឱ្យស្ទះរន្ធញើស។ ប៉ុន្តែ​យើង​ក៏​គួរ​ប្រយ័ត្ន​ដែរ កុំ​ប្រើ​ផលិតផល​នេះ​លើស​ពី​ស្តង់ដារ​ដែល​អនុញ្ញាតព្រោះវានឹងធ្វើឱ្យស្បែកស្ងួត ឆាប់មានប្រតិកម្មធ្វើឱ្យស្បែកកាន់តែមានជាតិប្រេង និងងាយនឹងកើតមុន។ ដូច្នេះយើងគួរតែប្រើផលិតផលដែលមានអាស៊ីត Salicylic ត្រឹម ២​ ទៅ ៣ ដងក្នុងមួយសប្តាហ៍ដើម្បីជៀសវាងការខូចខាតរបស់ស្បែក។

    ប្រើទឹកជូតមុខមានជាតិអាល់កុល៖ ទឹកជូតមុខដែលមានជាតិអាល់កុលអាចជួយកម្ចាត់ប្រេងលើស ភាពកខ្វក់ និងសំណល់ដែលបន្សល់ពីគ្រឿងសម្អាង។ យ៉ាងណាសម្រាប់អ្នកដែល​មាន​ស្បែក​ខ្លាញ់ ទឹកជូតមុខមាន​ជាតិ​អាល់កុលទាំងនេះអាចប៉ះពាល់ស្បែក បណ្តាលឱ្យតឹង រមាស់ និងឡើងក្រហម។ ដូច្នេះការ​ជ្រើសរើសផលិតផលដែល​មានសាច់​ទន់គឺជាជម្រើសរើសល្អបំផុត៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV