*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ស្ក្រាប់ធម្មជាតិទាំងនេះ នឹងជួយអោយអ្នកមានមុខស្រស់ស្អាតពិតៗ

  • ផ្ទៃមុខស្រស់ថ្លា មានសំណើម ទន់រលោង គ្មានមុន តើអ្នកណាមិនចង់បាន? ការជម្រុះកោសិកាចាស់ៗ នៅលើស្បែកគឺជាអ្វីដែលគ្រប់គ្នាត្រូវយកចិត្តទុកដាក់ និងអនុវត្តជាប្រចាំដើម្បីរក្សាមុខរបស់អ្នកឲ្យស្រស់ថ្លាពេញមួយឆ្នាំ។

    ការដុះខាត់ស្បែកតាមបែបធម្មជាតិ ផ្តល់នូវអត្ថប្រយោជន៍ច្រើនរួមមាន កាត់បន្ថយការទ្បើងមុន,ផ្ដល់សំណើមដល់ស្បែកមុខ, ជម្រុះកោសិកាចាស់ បង្កើនការដុះនូវកោសិកាថ្មី, ជួយឲ្យការប្រើប្រាស់ផលិតផលដទៃទៀតមានប្រសិទ្ធភាព, ជួយបំផ្លាញភាពកខ្វក់ កម្អែល ជាតិខ្លាញ់ និងបាក់តេរីដែលមាននៅលើស្បែកមុខ។

    អ្វីដែលល្អបំផុត គឺអ្នកអាចធ្វើការដុះខាត់ស្បែករបស់អ្នក តាមវិធីងាយៗនៅផ្ទះដោយមិនចាំបាច់ចំណាយថវិកាច្រើន។ ខាងក្រោមនេះ ជាវិធីសាមញ្ញ ងាយៗ ដែលអ្នកទាំងអស់គ្នាអាចអនុវត្តបាន។

    ទី១ ស្ក្រាប់ការ៉ុតនិងប្រេងដូង៖ ការ៉ុតមិនត្រឹមជំនួយដល់ភ្នែកនៅពេលអ្នកញ៉ាំប៉ុណ្ណោះទេ វាក៏ត្រូវបានចាត់ទុកជាអ្នកសម្លាប់មេរោគធម្មជាតិផងដែរ។ មើមការ៉ុតមានផ្ទុកនូវសារធាតុបេតាការ៉ូតែន និងដែក ដែលជួយបង្កើននូវពន្លឺរបស់ស្បែក និងផ្តល់សំណើមសម្រាប់អ្នកមានស្បែកស្ងួត។

    របៀបធ្វើ៖ ចិតសម្បកការ៉ុត លាងឲ្យស្អាត កាត់ជាកង់ៗ ដាក់ចំហុយឲ្យឆ្អិន ហើយកិនឲ្យម៉ត់ បន្ទាប់មកលាយជាមួយប្រេងដូង១ស្លាបព្រាកាហ្វេ រួចច្របល់បញ្ចូលគ្នាឲ្យសព្វ។ លាបល្បាយនេះ ពេញផ្ទៃមុខលើកលែងរង្វង់ភ្នែក និងមាត់ ក្រោយពីអ្នកលាងសម្អាតមុខរួច ទុករយៈពេល១៥ ទៅ២០នាទី បន្ទាប់មកលាងចេញជាមួយទឹកក្ដៅឧណ្ហៗ។ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ លោកអ្នកគួរអនុវត្តយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍។

    ទី២ ស្ក្រាប់ស្ករនិងទឹកឃ្មុំ៖ ទឹកឃ្មុំមានផ្ទុកនូវ១៨អាស៊ីតអាមីណេរួមជាមួយលក្ខណៈសម្លាប់មេរោគ វីតាមីន និងរ៉ែ ហើយជួយឲ្យឆាប់ជាសះស្បើយពីរបួសស្នាមផ្សេងៗនិងផ្តល់សំណើមដល់ស្បែកបានយ៉ាងល្អ។ រីឯស្ករមានលក្ខណៈសម្បត្តិធ្វើឲ្យរលោង និងកម្ចាត់កោសិកាស្បែកចាស់ចេញ។

    របៀបធ្វើ៖ លាយល្បាយក្នុងកូនចានស្អាតមួយ នូវស្ករ១ស្លាបព្រាកាហ្វេ និងទឹកឃ្មុំ១ស្លាបព្រាកាហ្វេឲ្យសព្វចូលគ្នា។ លាងមុខឲ្យស្អាត បន្ទាប់មក ប្រើចុងម្រាមដៃលាប ហើយម៉ាស្សាថ្នមៗ៣ទៅ៥នាទីលើផ្ទៃមុខ ទុករយៈពេល ១៥ ទៅ២០នាទី។បន្ទាប់មកលាងចេញជាមួយទឹកត្រជាក់ ជូតមុខឲ្យស្ងួតជាមួយសំទ្បីជាការស្រេច៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV