*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ចង់បានសុខភាពបេះដូងល្អ សូមកុំរំលងទឹកទំពាំងបាយជូរ

  • ការសិក្សាជាច្រើនបានផ្សារភ្ជាប់ការផឹកស្រាទំពាំងបាយជូរទៅនឹងការទប់ស្កាត់ជំងឺបេះដូង និង ជំងឺដទៃទៀត ប៉ុន្តែទឹកទំពាំងបាយជូរសុទ្ធក៏ផ្តល់អត្ថប្រយោជន៍ដូចស្រាទំពាំងបាយជូរដែរ។

    រឹតតែល្អជាងនេះទៀតនោះគឺថាទឹកទំពាំងបាយជូរអាចញ៉ាំបានទាំងចំពោះកុមារនិងមនុស្សចាស់ ដែលខុសពីស្រាទំពាំងបាយជូរ ដែលញ៉ាំបានតែមនុស្សធំ។

    យើងអាចធ្វើទឹកទំពាំងបាយជូរញ៉ាំតាមរូបមន្តខាងក្រោមនេះ៖

    គ្រឿងផ្សំ

    ទំពាំងបាយជូរដកគ្រាប់ចេញចំនួន២ចានចង្កឹះ

    ទឹកឆ្អិន១កែវ

    ទឹកក្រូចឆ្មា២ស្លាបព្រាកាហ្វេ

    អំបិល១ភាគ៤ស្លាបព្រាហ្វេ

    ស្ករស១ស្លាបព្រាបាយ

    ទឹកកក១កែវ

    របៀបធ្វើ៖  លាងទំពាំងបាយជូរឱ្យស្អាតជាមួយទឹកត្រជាក់ និងសម្រឹតទឹកឱ្យអស់។ ដាក់ទឹកឆ្អិនទំពាំបាយជូរនិងស្ករសចូលម៉ាស៊ីនក្រឡុក រួចក្រឡុករហូតដល់ខាប់ល្អ។ ច្រោះយកតែទឹកទំពាំងបាយជូរសុទ្ធ ហើយដាក់អំបិលនិងទឹកក្រូចឆ្មា ហើយកូរឱ្យសព្វ។ កាយពពុះសៗចេញឱ្យអស់។ ដាក់ទឹកកកចូល រួចទទួលទានទាំងត្រជាក់ៗ ជាការស្រេច។

    ជាការពិត អត្ថប្រយោជន៍របស់ទំពាំងបាយជូរមានដូចជា វាផ្ទុកសារធាតុអង់ទីអុកស៊ីដង់សម្រាប់ជំរុញប្រព័ន្ធភាពស៊ាំ និងមានផ្ទុកសារធាតុ Flavonoids ល្អសម្រាប់បេះដូង។

    ទំពាំងបាយជូរក៏មានសារធាតុគីមីធម្មជាតិហៅថា Ployphenols សម្រាប់ជំរុញមុខងារខួរក្បាលនិងការចងចាំ និងសារធាតុប៉ូតាស្យូមសម្រាប់បន្ថយសម្ពាធឈាម ព្រមទាំងសារធាតុ Reservatrol សម្រាប់ទប់ស្កាត់ជំងឺមហារីកផងដែរ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV