ផ្លែត្រសក់ស្រូវជាផ្លែឈើមួយប្រភេទដែលមានក្លិននិងរសជាតិផ្អែមឈ្ងុយឆ្ងាញ់ជាប់មាត់។ ក្រៅពីមានរសជាតិទាក់ទាញ វាក៏ផ្តល់សារប្រយោជន៍សម្រាប់សុខភាពរបស់អ្នកដែរ។ នៅក្នុងផ្លែត្រសក់ស្រូវគឺសម្បូរទៅដោយបេតាការ៉ូទីន និងវីតាមីន A។
បើអ្នកទទួលទានមួយពែងនៃត្រសក់ស្រូវចំនួន ១៧៧ក្រាម នោះអ្នកនឹងទទួលបានសារធាតុចិញ្ចឹមជាច្រើនរួមមានថាមពល ៦៤ កាឡូរី កាបូអ៊ីដ្រាត ១៦ក្រាម ជាតិសរសៃ ១,៤ក្រាម ជាតិប្រូតេអ៊ីន ១ក្រាម ខ្លាញ់ ០ក្រាម វីតាមីនC៣ភាគរយនៃការទទួលទានប្រចាំថ្ងៃរបស់វីតាមីន B6 ៨ភាគរយនៃបរិមាណអាហា រូបត្ថម្ភដែលត្រូវបានណែនាំ។ ក្រៅពីនេះវាផ្តល់សារប្រយោជន៍ធំៗសំខាន់ ៧យ៉ាងដូចខាងក្រោម។
ជួយចិញ្ចឹមឆ្អឹង៖ ផ្លែត្រសក់ស្រូវសំបូរទៅដោយជាតិ folate វីតាមីន K និងកាល់ស្យូមដែលមានសារៈសំខាន់ក្នុងការថែរក្សាឆ្អឹង ក្រៅពីនេះវាជួយការពារឆ្អឹងពាក់និងជួយពង្រឹងឆ្អឹងបានទៀតផង។
កាត់បន្ថយសម្ពាធឈាមខ្ពស់៖ ផ្លែត្រសក់ស្រូវ គឺជាផ្លែឈើដែលមានជាតិសូដ្យូមទាបនិងមានប៉ូតាស្យូមខ្ពស់អាចជួយរក្សាកម្រិតសម្ពាធឈាមឱ្យមានសុខភាពល្អហើយវាក៏អាចជួយកាត់បន្ថយហានិភ័យនៃជំងឺលើសឈាមនិងជំងឺបេះដូងផងដែរ។
ជួយដល់ប្រព័ន្ធរំលាយអាហារ៖ ផ្លែត្រសក់ស្រូវមានជាតិសរសៃខ្ពស់ ដូច្នោះវាជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារបានល្អ។ ក្រៅពីនេះ វាជួយចិញ្ចឹមបាក់តេរីល្អៗនៅក្នុងពោះវៀនទៀតផង។
បន្ថែមសំណើមដល់ស្បែក៖ បន្ទាប់ពីធ្វើលំហាត់ប្រាណហើយ អ្នកអាចទទួលទានត្រសក់ស្រូវស្រស់ឬទឹកត្រសក់ស្រូវព្រោះវានឹងជួយបន្ថែមភាពស្រស់ស្រាយនិងសំណើមដល់ស្បែកបានយ៉ាងល្អ។
បង្កើនខូឡាជេនដល់ស្បែក៖ ផ្លែត្រសក់ស្រូវមានផ្ទុកវីតាមីន C ខ្ពស់ដែលវាទាក់ទងជាមួយនឹងការបង្កើនជាតិខូឡាជេន។ វាជាប្រតេអ៊ីនជួយបង្ការភាពចាស់មុនអាយុ ជួយចិញ្ចឹមស្បែក និងប្រឆាំងជាតិអុកស៊ីតកម្មបានទៀតផង។
ពង្រឹងប្រព័ន្ធសុំា៖ នរណាក៏ដឹងដែរថា វីតាមីន C ជួយពង្រឹងប្រព័ន្ធសុំា ការពារស្បែកពីកម្តៅថ្ងៃ។ បន្ថែមពីនេះ វាក៏ជួយការពារផ្លូវដង្ហើមពីមេរោគនិងប្រព័ន្ធផ្សេងៗទៀតដូចជាសួតនិងរលាកសន្លាក់។
ជួយចិញ្ចឹមភ្នែក៖ សមាសធាតុ Carotenoid នៅក្នុងត្រសក់ស្រូវជួយធ្វើឱ្យប្រសើរឡើងនូវសុខភាពភ្នែកជួយឱ្យការមើលឃើញធ្វើការកាន់តែមានប្រសិទ្ធភាពល្អ៕