ជម្ងឺរលាកសន្លាក់អាចនិយាយថា ជាជម្ងឺទូទៅដែលកើតឡើងទៅលើមនុស្សចាប់ពីវ័យកណ្តាលទៅ។ ការរលាលសន្លាក់នេះ ពិតជាពិបាកណាស់ ធ្វើអោយអ្នកមិនចង់ធ្វើសកម្មភាពនោះទេ ដោយសារការឈឺចាប់ជាប្រចាំនោះ។
យ៉ាងណាក្តី កុំមានការខ្វល់ខ្វាយទៀតឡើយ នៅពេលនេះ យើងខ្ញុំសូមលើកយករូបមន្ត សាមញ្ញណាស់ តែមានប្រសិទ្ធភាពខ្ពស់បំផុតមិនគួរឱ្យជឿក្នុងការព្យាបាលរលាកសន្លាក់។ អ្វីដែលអ្នកត្រូវការគឺ មានតែ ត្រប់វែង១ ផ្លែ និង ទឹក១លីត្រ ប៉ុណ្ណោះ។
របៀបធ្វើ៖ លាងសម្អាតផ្លែត្រប់ឱ្យបានស្អាត ហើយកាត់វាជាកង់ៗបន្ទះស្ដើងល្មម។ ជាបន្ត ដាក់វាចូលទៅក្នុងឆ្នាំងទឹក១លីត្រដាំឱ្យពុះចាំដាក់វាចុះទុកឱ្យត្រជាក់។ ទឹកល្បាយនេះ ប្រហែលជានៅសល់បរិមាណ ៧៦០ មីលីលីត្រ ពេលច្រោះសម្អាតរួច ហើយត្រូវរក្សាវាទុកនៅក្នុងទូរទឹកកក។
ការប្រើប្រាស់៖ សូមយកទឹកត្រប់នេះ ២៥០ មីលីលីត្រ លាយជាមួយប្រេងអូលីវ ៥០ មីលីលីត្រ និងរក្សាវាទុកនៅក្នុងទូរទឹកកក។ ពេលប្រើប្រាស់ អ្នកត្រូវផឹកទឹកវា ២៥០ មីលីលិត្រ នៅពេលព្រឹកព្រលឹម ហើយធ្វើចលនាលំហាត់ប្រាណ នៅត្រង់តំបន់ដែលមានបញ្ហានេះ។ ពេលអាហារថ្ងៃត្រង់ កុំភ្លេចផឹកវាម្ដងទៀតចំណុះ ២៥០ មីលីលិត្រដដែល បន្ទាប់ពីអនុវត្តនិតិវិធីនេះបាន ១០ ថ្ងៃ ជាមួយរូបមន្តធម្មជាតិនេះ អ្នកនឹងមានអារម្មណ៍ថា បានធូរស្រាលខ្លះ តែមិនទាំងស្រុងនោះទេ ដូច្នេះអ្នកត្រូវព្យាយាមទទួលទានវាបន្តទៀត រហូតជម្ងឺសន្លាក់នេះ ជាសះស្បើយទាំងស្រុង៕