សម្រាប់ការជួបជុំ យូរៗលោកអ្នកអាចញ៉ាំសាច់អាំងម្ដងម្កាលបាន តែសូមកុំញ៉ាំញឹកញាប់ពេក ព្រោះវាអាចបណ្ដាលឲ្យប៉ះពាល់សុខភាពលោកអ្នកធ្ងន់ធ្ងរ ប្រសិនបើសាច់អាំងលើសកម្រិត និងខ្វះការប្រុងប្រយ័ត្ននោះ។ ខាងក្រោមនេះជាផលប៉ះពាល់នៃការញ៉ាំសាច់អាំងច្រើនពេក។
ឡើងកូលេស្តេរ៉ល៖ កាលណារញ៉ាំសាច់ច្រើនលើសកំណត់ អាចបណ្ដាលជាតិកូលេស្តេរ៉ុលក្នុងខ្លួនឡើងខ្ពស់ ដែលអាចបណ្ដាលឲ្យឡើងគីឡូ ឬអាចឈានដល់ការកើតកើតជំងឺសសៃឈាមបេះដូង។
សម្ពាធឈាមឡើងខ្ពស់ និងអាចកើតជំងឺទឹកនោមផ្អែម៖ គ្រឿងទេសដែលយើងយកមកប្រលាក់សាច់អាំងមានច្រើនប្រភេទហើយក្នុងនោះមានជាតិសូដ្យូមនិងជាតិស្ករខ្ពស់។
កើតមានជំងឺមេរោគក្នុងក្រពះ និងពោះវៀន៖ ការញុំាសាច់ឆៅ គឺ ដោយសារក្នុងសាច់ឆៅសម្បូរដោយបាក់តេរី វីរុស ប៉ារ៉ាស៊ីត និងជាតិពុលជាច្រើន ដែលអាចឆ្លងចូលក្នុងសាច់អំឡុងពេលធ្វើសត្តឃាតជាដើម។
អាចប្រឈមនឹងការកើតជំងឺមហារីក បើអាំងឆ្អិន រហូតដល់ខ្លោចឬខ្មៅ៖ នៅពេលដែលលោកអ្នកចម្អិនវានៅសីតុណ្ហភាពខ្ពស់ វាបង្កើតជាសារធាតុគីមីធម្មជាតិដែលគេហៅថាអ៊ីដ្រូកាបូន សារធាតុគីមីទាំងនេះត្រូវបានផ្សារភ្ជាប់ទៅនឹងការវិវត្តនៃជំងឺមហារីកមួយចំនួនរួមមានបំពង់អាហារនិងពោះវៀនធំ៕