រូបមន្តនេះអាចជួយអោយស្បែករបស់អ្នកដែលមានអាយុ ៥០ ឬ ៦០ឆ្នាំ តែមើលទៅដូចជាមនុស្សស្រីអាយុ ៣០ ទៅ ៤០ឆ្នាំទៅវិញ។ រូបមន្តស្បែកមុខក្មេងខ្ចីរបស់លោកយាយ អាយុ ៦០ឆ្នាំ ជាមួយនឹងវិធីធ្វើងាយៗដូចខាងក្រោម។
គ្រឿងផ្សំដែលអ្នកត្រូវការមាន គ្រាប់ផ្លែអាល់ម៉ុន ស្លឹកជីរវ៉ាន់ស៊ុយ និងទឹកដោះគោជូរ។
សម្រាប់វិធីធ្វើវិញគឺអ្នកត្រូវយកគ្រាប់ផ្លែអាល់ម៉ុន ៣ ទៅ៤គ្រាប់ ទៅបុកឱ្យម៉ដ្ឋជាម្សៅ។ បន្ទាប់មកយកស្លឹកជីរវ៉ាន់ស៊ុយបុក ឱ្យម៉ដ្ឋ។ ជាបន្តសូមយកម្សៅអាល់ម៉ុនដែលបុករួច ១ស្លាបព្រា លាយជាមួយនឹង ល្បាយជីរវ៉ាន់ស៊ុយដែលបុករួច ១ស្លាបព្រា ហើយបន្ថែមជាមួយនឹងទឹកដោះគោជូរយ៉ាអួរ ១ ទៅ ២ស្លាបព្រា កូរចូលគ្នាឱ្យសព្វរួចរក្សារទុកក្នុងក្រឡ។
ចំពោះវិធីប្រើគឺគ្រាន់តែយកដុំសម្លី ផ្តិតល្បាយម៉ាស់នេះមកលាបឱ្យសព្វផ្ទៃមុខទុកចោលរយៈពេល ១៥នាទី ចាំលាងចេញឱ្យស្អាតជាការស្រេច។ ដោយអាចប្រើម៉ាស់នេះជាប្រចាំបាន។
គុណប្រយោជន៍របស់រូបមន្តមួយនេះគឺវាម៉ាស់ល្អស័ក្តសមជាមួយនឹងស្បែកស្ងួត និងស្បែកមុខមានជាតិប្រេងខ្លាំង។ វាការពារស្បែកមុខជ្រីវជ្រួញ និងចាស់ជាងវ័យ កាត់បន្ថយស្នាមជ្រីវជ្រួញ និងស្លាកស្នាមមុខចាស់ជាងវ័យជួយឱ្យកោសិកាស្បែកមុខលូតលាស់ល្អ ភ្លឺថ្លា ម៉ដ្ឋខៃ ទន់រលោងស្អាត។
វាក៏ធ្វើឱ្យស្បែកមុខមានជាតិសំណើម និងមានភាពស្រស់ថ្លា ជួយធ្វើឱ្យស្បែកមុខខ្ចី ស្រស់ថ្លា និងក្មេងជាងវ័យស្ទើរមិនគួរឱ្យជឿ ជួយព្យាបាលស្បែកមុខដែលឡើងមុនតូចមុនធំ មុនដំបូក និងមុខខ្ទុះផ្សេងៗ និងកាត់បន្ថយមេរោគ បាក់តេរី និងភាពកខ្វក់ផ្សេងៗ ដោយការពារការកើតមុន និងកាត់បន្ថយស្បែកមុខឡើងប្រេងបានល្អ៕