*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

សូមធានាថាអ្នកនឹងមានក្លិនខ្លួនល្អគ្រប់ពេលបើអនុវត្តន៍វិធីសាស្ត្រងាយៗនេះបាន

  • ប្រធានបទរបស់យើងខ្ញុំនៅពេលនេះ នឹងបង្ហាញប្រាប់អ្នកពីវិធីធ្វើអោយមានក្លិនខ្លួនល្អគ្រប់ពេលវេលា។ ​ដំបូង យើងត្រូវដឹង​ថា​មូលហេតុ​ដ៏​សំខាន់​នៃការមានក្លិនខ្លួនអាក្រក់នោះ​គឺ​ដោយសារតែ​ការ​បែកញើស​។​​ ​តាមពិត ញើស​មិន​ធ្វើអោយ​រាងកាយ​មាន​ក្លិន​មិនល្អ​នោះទេ ប៉ុន្តែ​នៅពេល​វា​ច្របល់​ចូលគ្នា​នឹង​បាក់តេរី​នៅលើ​ស្បែក ទើបបាន​បង្កើត​ទៅ​ជា​ក្លិន​អាក្រក់​។ ​ យើង​មិន​អាច​បញ្ឈប់​រាងកាយ​កុំអោយ​បែកញើស​បានទេ​ ប៉ុន្តែយើងមានវិធីសាស្ត្រដើម្បី​បង្ការ​កុំអោយ​មាន​ក្លិន​ខ្លួនអាក្រក់ និង​មាន​ក្លិន​ល្អ​ឡើងវិញ​គ្រប់ពេល​ ​ក្រោយ​ពី​បែកញើស​ឡើង​ជោគ​ខ្លួន។

    វិធីសាស្ត្រដើម្បី​បង្ការ​កុំអោយ​មាន​ក្លិន​ខ្លួនអាក្រក់គឺ ត្រូវងូតទឹក​យ៉ាងហោចណាស់​ពីរ​ដង​ក្នុង​មួយថ្ងៃ​។ មនុស្ស​គ្រប់គ្នា​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​ងូតទឹក​ណាស់ ព្រោះ​វា​ធ្វើអោយ​អ្នក​មាន​ក្លិន​ខ្លួន​ល្អ​បាន​។ អ្នក​មិន​អាច​មាន​ក្លិន​ខ្លួន​ល្អ​បានទេ​បើសិនជា​មិន​បាន​ងូតទឹក​យ៉ាងហោចណាស់​ពីរ​ដង​ក្នុង​មួយថ្ងៃ។ តាមរយៈ​ការ​ងូតទឹក​នេះ យើងខ្ញុំ​ចង់​សម្តៅ​ទៅលើ​ការលាង​សម្អាត​រាងកាយ​បាន​យ៉ាង​ល្អ ជាពិសេស​កន្លែង​ដែល​អាថ៌កំបាំង​ទាំងអស់​របស់​រាងកាយ​។​

    ចូរ​ប្រាកដថា នៅ​ពេល​ងូតទឹក អ្នក​បាន​លាង​សម្អាត​កន្លែងគ្រប់ផ្នែកលើរាងកាយ​ទាំងអស់​ដូចជា ឃ្លៀក​, ក​, ក្រោយ​ស្លឹកត្រចៀក និង​ភ្លៅ​ខាងក្នុង ព្រោះ​កន្លែង​ទាំងអស់​នេះ​ជា​កន្លែង​ដែល​បាក់តេរី​បង្ក​ក្លិន​ចូលចិត្ត​រស់នៅ និង​លាក់ខ្លួន​ណាស់​។​

    សម្រាប់​មនុស្ស​ស្រី​វិញ វា​គឺជា​រឿង​សំខាន់​ដែល​អ្នក​ត្រូវ​យកចិត្តទុកដាក់​ជាពិសេស​ចំពោះ​តំបន់​ទ្វារមាស ព្រម​ទាំង​នៅ​ផ្នែក​ខាងក្រោម​សុដន់​ពេល​កំពុង​ងូតទឹក​។ ចូរ​ប្រាកដថា អ្នក​បាន​លាង​សម្អាត​កន្លែង​ទាំងនេះ​បាន​យ៉ាង​ល្អ​ហើយ​ដើម្បី​ចៀសវាង​ការបង្កើត​ក្លិន​មិនល្អ​ក្រោយពី​បែក​ញើស​។ ការ​ដែល​ធ្វើអោយ​កន្លែង​ទាំងអស់​នេះ​ស្អាត​ល្អ​នឹង​ជួយ​ធ្វើអោយ​អ្នក​មាន​ភាព​ស្រស់ស្រាយ​បាន​ទោះបីជា​កំពុងតែ​បែកញើស​ក៏ដោយ​។​

    ប្រអប់ជើង​ត្រូវតែ​លាង​សម្អាត​អោយបាន​ស្អាត​បើសិនជា​ចង់​អោយ​មាន​ក្លិន​ស្រស់ស្រាយ​។ មនុស្ស​គ្រប់គ្នា​ដឹង​ពី​របៀប​ដែល​ប្រអប់ជើង​អាច​មាន​ក្លិនស្អុយ ជា​ពិសេស​ក្រោយពី​មនុស្ស​ម្នាក់​បាន​បែកញើស​នៅ​កន្លែង​នេះ​។ នៅ​ពេល​ងូតទឹក អ្នក​គួរតែ​ចំនាយ​ពេល​មួយ​ចំនួន​ដើម្បី​លាង​សម្អាត​ប្រអប់ជើង និង​ចន្លោះ​ម្រាមជើង​ផង។

    មិនត្រូវ​ភ្លេច​សម្អាតរ​ន្ធ​គូថ​ឡើយ​ពេល​ងូតទឹក​។ កន្លែង​មួយ​នេះ​គឺជា​ហេតុផល​មួយ​ផ្សេង​ទៀត​ដែល​មនុស្ស​មួយចំនួន​មាន​ក្លិន​ខ្លួន​មិន​ល្អ​។ កន្លែង​នេះ​ត្រូវ​ការលាង​សម្អាត​គ្រប់​គ្នា​ព្រោះ​លាមក និង​បាក់តេរី​នៅ​ជាមួយ​គ្នា​ច្រើន​តែ​ម្តង​៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV