*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ចង់លាងថ្លើម បំប៉នបេះដូង ស្បែកស្អាតក្មេងជាងវ័យ! កុំភ័យភេសជ្ជៈ ៥ មុខជួយបាន

  • ភេសជ្ជៈ​ទាំង ៥ ខាង​ក្រោម វា​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ពិត​ជា​ល្អ​ខ្លាំង​សម្រាប់​សុខភាព ហើយ​វា​អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​រលោង​ក្មេង​ជាង​វ័យ និង​ជា​ពិសេស​គឺ​ជួយ​ដល់​ដំណើរការ​ថ្លើម ក្រលៀន បាន​យ៉ាង​ល្អ​ថែម​ទៀត​ផង៖

    ទឹក​បន្លែ៖ អ្នក​អាច​ក្រឡុក​ត្រសក់ ស្ពៃ ឬ​សាឡាត់​ជា​ដើម ដែល​វា​មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន និង​សារធាតុ​រ៉ែ ហើយ​ល្អ​សម្រាប់​ដំណើរការ​នៃ​តម្រង​នោម ក្នុង​ការ​បញ្ចេញ​កាក​សំណល់​តាម​រយៈ​ទឹក​នោម។

    កាហ្វេ៖ កាហ្វេ​គឺ​ជា​ភេសជ្ជៈ​ដែល​ជួយ​រំញោច​ខួរក្បាល ឲ្យ​ដំណើរការ​ល្អ ហើយ​ក៏​មាន​សមត្ថភាព​ប្រឆាំង​នឹង​ការ​រលាក​ផង​ដែរ។ អ្នក​ផឹក​កាហ្វេ​ទៀងទាត់ ត្រូវ​បាន​គេ​ដឹង​ថា អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ស្បែក​បាន ១០ ភាគរយ​ធៀប​នឹង​អ្នក​ដែល​មិន​ផឹក​កាហ្វេ។

    ទឹក​ផាសិន៖ ផ្លែ​ផាសិន​ជា​ផ្លែ​ឈើ​ដែល​ងាយ​រក​ទិញ​លើ​ទីផ្សារ ហើយ​វា​សម្បូរ​ទៅ​ដោយ​វីតាមីន A, C និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។ ជាង​នេះ​វា​ក៏​រារាំង​ដល់​ការ​រីក​លូតលាស់​នៃ​កោសិកា​មហារីក​ក្នុង​រាងកាយ​ផង​ដែរ ខណៈ​ឥទ្ធិពល​សំខាន់​មួយ​ទៀត គឺ​វា​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល។ ការ​ដែល​អាច​គេង​លក់​ស្កប់ស្កល់ គឺ​ជា​កត្តា​ជួយ​ឲ្យ​រាងកាយ​ក្មេង​ជាង​វ័យ ស្បែក​ភ្លឺ​មិន​ងាយ​ស្រអាប់​ឡើយ។

    តែ​បៃតង៖ តែ​បៃតង​មិន​ត្រឹម​តែ​ជួយ​ឲ្យ​រាងកាយ​ត្រជាក់​ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ទាំង​មាន​ប្រសិទ្ធភាព​បន្សុត​រាងកាយ​យ៉ាង​ល្អ​ទៀត​ផង។ សារធាតុ Polyphenols របស់​វា អាច​ជួយ​រាងកាយ​រារាំង​នូវ​ការ​លូតលាស់​នៃ​កោសិកា​មហារីក។

    ទឹក​ដូង៖ មិន​សុទ្ធ​តែ​គ្រប់​គ្នា​ដឹង​ទេ ថា​ទឹកដូង​មាន​ផ្ទុក​នូវ​សារធាតុ​រ៉ែ​និង​អេឡិចត្រូលីត​យ៉ាង​ច្រើន ដែល​ចាំ​បាច់​សម្រាប់​ការ​បម្លែង​អាស៊ីដ​អាមីណូ ខ្លាញ់ និង​កាបូអ៊ីដ្រាត។ ការ​ទទួល​ទាន​ទឹក​ដូង​ជា​ប្រចាំ វា​ជួយ​សម្រួល​ដល់​ការ​ចែកចាយ​សារធាតុ​ចិញ្ចឹម​ជ្រាប​ពេញ​រាងកាយ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV