*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

រូបមន្តភេសជ្ជៈទាំង២នេះនឹងជួយបណ្តេញជាតិពុលជួយអោយរាងកាយកាន់តែរឹងមាំ

  • ការទទួលទានបានត្រឹមត្រូវនឹងធ្វើអោយយើងមានសុខភាពល្អប៉ុន្តែមានមនុស្សជាច្រើន ជ្រើសរើសការទទួលទានចំណីអាហារដែលមិនល្អដល់រាងកាយ ដោយសារភាពងាយស្រួល។ ការទទួលទានអាហារមិនល្អយូរៗទៅ នឹងនាំអោយរាងកាយមានជាតិពុលជាមិនខាន។ ទោះយ៉ាងណា យើងខ្ញុំមានរូបមន្ត ទឹកក្រឡុកបន្លែ ផ្លែឈើបណ្ដេញជាតិពុល និង កាកសំណល់មិនល្អពីក្នុងរាងកាយទាំងនេះ​ ។ រូបមន្តទាំងនោះមានដូចជា៖

    រូបមន្ត ចេក និង ទឹកដោះគោស្រស់៖ យកទឹកដោះគោ ៥០០ មីលីលីត្រ និង ចេក ២ ផ្លែ កិនបញ្ចូល ទទួលទានបន្ទាប់ពីក្រោកពីគេងភ្លាមៗ ពោះទទេរ។ វាអាចជួយអោយប្រព័ន្ធរំលាយអាហារអ្នកដំណើរការកាន់តែប្រសើរ ហើយត្រូវបានណែនាំអោយទទួលទាន ៣ ថ្ងៃជាប់គ្នានឹងឃើញលទ្ធផលជាក់ជាមិនខាន។

    រូបមន្ត ទឹកឃ្មុំ ទឹកដោះគោជូរ និង  ក្រូចឆ្មារ៖ យកទឹកដោះគោជូរមួយកូនពែង ទឹកដោះស្រស់ ២៥០ មីលីលីត្រ ទឹកឃ្មុំមួយស្លាបព្រាកាហ្វេ ក្រូចឆ្មាមួយចំហៀង កូរអោយសព្វ ហើយទទួលទានភ្លាម។ ទឹកជួយបណ្ដេញជាតិពុលប្រភេទនេះ ត្រូវបានណែនាំអោយទទួលទានមុនម៉ោង ៧ ព្រឹកសម្រាប់អ្នកចង់កម្ចាត់ជាតិខ្លាញ់នៅបរិវេណក្បាលពោះ។

    រូបមន្តទាំងនេះមិនត្រឹមតែជួយជម្រុះជាតិពុលនិង កាកសំណល់មិនល្អពីក្នុងរាងកាយប៉ុណ្ណោះទេ ថែមទាំងអាចជួយសម្រកជាតិខ្លាញ់ និង សម្រកគីឡូបានយ៉ាងមានប្រសិទ្ធភាពថែមទៀតផង។ ដូចនេះនៅចាំអ្វីទៀត តោះសាកល្បងទាំងអស់គ្នា៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV