*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ចង់ទទួលបានស្បែកភ្លឺថ្លាក្មេងជាងវ័យ មិនគួររំលងអាហារ ៥ប្រភេទនេះដាច់ខាត

  • សម្រស់ និងសុខភាព គឺជារឿងដ៏សំខាន់បំផុតមួយសម្រាប់មនុស្សគ្រប់គ្នា ជាពិសេសចំពោះស្រ្ដី។ជាពិសេសគឺអាហារដែលសម្បូរទៅដោយសារធាតុ Glutathione ដែលជាវីតាមីនដ៏សំខាន់បំផុតមួយក្នុងការជំនួយដល់សម្រស់ ដែលមនុស្សគ្រប់គ្នាមិនគួររំលងឡើយ ។ ឥឡូវនេះ យើងខ្ញុំសូមចែកវិធីសាស្ត្រ អាហារទាំង៥ប្រភេទដែលសម្បូរទៅដោយវីតាមីន Glutathione មិនគួររំលងទេ។

    ខាត់ណាពណ៌ខៀវ៖ ផ្កាខាត់ណាខៀវ ឬ បន្លែស្ពៃប្រូខូលី ត្រូវបានគេដឹងថា សម្បូរទៅដោយវីតាមីនC និងសារធាតុអុកស៊ីតកម្មជាច្រើន រួមមាន អាស៊ីត Alpha Lipoic និង Lutein ជាអាស៊ីតដែលជួយឱ្យរាងកាយបង្កើត Glutathione បានយ៉ាងល្អ ។ មិនតែប៉ុណ្ណោះសារធាតុទាំងអស់នេះ ក៏បានបង្កើតខូឡាជែនក្នុងការជួយធ្វើឲ្យស្បែកភ្លឺថ្លា និងក្មេងជាងវ័យផងដែរ ។

    ផ្លែប៉េងប៉ោះ៖ ផ្លែប៉េងប៉ោះ ត្រូវបានគេដឹងថា ជាបន្លែមួយប្រភេទដែលសម្បូរទៅដោយវីតាមីនC និងសារធាតុចិញ្ចឹមជាច្រើនសម្រាប់រាងកាយ ព្រមទាំងសារធាតុបេតាការ៉ូទីន វីតាមីន Glutathione រួមទាំងអាស៊ីតអាល់ហ្វា Lipoic និងLycopene ផងដែរ។ ដោយសារធាតុទាំងអស់នេះមិនត្រឹមតែជួយធ្វើឲ្យអ្នកទទួលទានទទួលបានសុខភពល្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយធ្វើឲ្យទទួលបានសម្រស់ក្មេងជាងវ័យ និងស្បែកភ្លឺថ្លាផងដែរ ។

    ផ្សិត៖ បន្លែមួយប្រភេទនេះ គឺសម្បូរទៅដោយសារធាតុសេលេញ៉ូម ក្នុងការជួយបង្កើតខូឡាជេន សារធាតុ Glutathione ព្រមទាំងជាតិសរសៃ ដែលជួយក្នុងការបន្ទោរបង់ និងសម្រកទម្ងន់បានយ៉ាងល្អ ។ មិនតែប៉ុណ្ណោះផ្សិតក៏ជួយធ្វើឲ្យស្បែកភ្លឺថ្លា និងស្រស់ស្អាតផងដែរ ។

    ផ្លែក្រូច៖ ផ្លែឈើដែលសម្បូរទៅដោយវីតាមីនCមួយប្រភេទនេះ ច្បាស់ណាស់ថាបើអ្នកទទួលទានវាកាន់តែច្រើន អ្នកក៏អាចទទួលបានសម្រស់ស្រស់ស្អាត និងក្មេងជាងវ័យកាន់តែមានប្រសិទ្ធភាពដូចគ្នា ។ជាមួយគ្នានេះក៏ទទួលទានផ្លែក្រូចច្រើន ក៏ជួយការពារអ្នកពីជំងឺផ្ដាសាយ និងធ្វើឲ្យប្រព័ន្ធការពាររាងកាយអ្នករឹងមាំជាងមុនផងដែរ ។

    សណ្ដែកសៀង៖ នៅក្នុងសណ្ដែកសៀង មានផ្ទុកនូវសារធាតុអាមីណូជាច្រើន ដូចជា Cysteine, Glycine និង Glutamic ជាដើមក្នុងការជួយថែរក្សាសុខភាពរាងកាយ ព្រមទាំងជួយបង្កើតខូឡាជែនសម្រាប់ស្បែក ជួយឲ្យស្បែកមានភាពភ្លឺថ្លា តឹងណែន និងក្មេងជាងវ័យ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV