*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

តើលោកអ្នកដឹងទេថា ផ្កាឈូកអាចជួយផ្ទៃមុខស្រស់ស្អាតបាន!

  • ផ្កាឈូក ទាំងផ្កា  ស្លឹក  មើម  ក្រអៅ ធ្លាប់ត្រូវបានគេដឹងថាមានផ្ទុកសារជាតិរ៉ែ និងវីតាមីនជាច្រើនដូចជា ប៉ូតាស្យូម,  ជាតិដែក ម៉ង់កាណេស,  ទង់ដែង, ផូស្វ័រ , ស័ង្កសី , ប្រូតេអ៊ីន,  វីតាមីន C ,  វីតាមីន B6 ជាដើម។ ដូច្នេះហើយដើមផ្កាឈូកទាំងមូលសុទ្ធតែមានគុណប្រយោជន៍ច្រើនយ៉ាងមិនថាទាំងផ្នែកឱសថបុរាណព្យាបាលរោគ និង​គុណប្រយោជន៍ជាអាហារូបត្ថម្ភជាច្រើន។ ក្រៅពីនេះ ​ផ្កាឈូកក៏មានអត្ថប្រយោជន៍ក្នុងការថែទាំសម្រស់របស់សុភាពនារីទាំងឡាយបានផងដែរ ពោលគឺជួយឱ្យផ្ទៃមុខសរ្ស់ស្អាត ​បង្រួមរន្ធញើស ​ផ្ទៃមុខតែងស្អាត ដោយវិធីងាយៗប៉ុណ្ណោះ។

    គ្រឿងផ្សំដែលអ្នកត្រូវការមាន ផ្កាឈូក ១០ស្រទាប់ ទឹកដោះគោសុទ្ធគ្មានជាតិស្ករ ​២ស្លាបព្រាបាយ និង ប្រេងអូលីវ ​។

    សម្រាប់ការអនុវត្តវិញគឺអ្នក​គ្រាន់តែយកផ្កាឈូកមកបុកឱ្យហ្មត់ រួចលាយជាមួយទឹកដោះគោឱ្យក្លាយជាល្បាយជាការស្រេច។ លាងសម្អាតមុខឱ្យបានស្អាតជាមួយទឹកក្តៅឧណ្ហៗ រួចជូតមុខឱ្យស្ងួត។ យកម៉ាស់ផ្កាឈូកដែលបានបុករួច មកលាបឱ្យសព្វផ្ទៃមុខ និង-ក  ​រួចទុកចោល ២០នាទី  សឹមលាងមុខចេញជាមួយទឹកក្តៅឧណ្ហៗម្តងទៀតជាការស្រេច។ អ្នកក៏អាចលាបក្រែមផ្តល់សំណើមបន្ថែមក៏បានបន្ទាប់ពីប្រើប្រាស់ម៉ាស់នេះរួច ​វានឹងផ្តល់ប្រសិទ្ធភាពទ្វេរដង។ អាចអនុវត្ត ​២ដង ​ក្នុងមួយសប្តាហ៍។

    ម៉ាសធ្វើចេញពីផ្កាឈូកនេះអាចជួយធ្វើឱ្យស្បែកមុខរបស់អ្នក សខ្ចី ​ស្រស់ស្អាត ទន់ភ្លឺរលោង ក្មេងជាងវ័យ ​ពន្យារភាពចាស់ ​បន្តឹងស្បែកមុខ ​បង្រួមរន្ធញើស  ថែមទាំងអាចកាត់បន្ថយ និងបំបាត់ស្បែកមុខខ្លាញ់បានយ៉ាងមានប្រសិទ្ធភាពទៀតផង៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV