*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

រូបមន្តទាំង៤នេះ ធានាថា ស្បែកមុខស្អាតតឹងណែន ហើយមានសុខភាពល្អទៀត

  • ពិត​ណាស់ ស្រីៗតែង​ចង់​បាន​ស្បែក​ស្អាត​ តឹង​ណែន និង​មាន​សុខភាព​ល្អ ប៉ុន្តែ នៅ​ពេល​ដែល​វ័យ​កាន់​តែ​ច្រើន​ ស្បែក​របស់​យើង​ក៏​ចាប់ផ្តើម​យារ​ធ្លាក់ មាន​ស្នាម​ជ្រីវជ្រួញ និង​ស្នាម​អុជ​ខ្មៅ​ជាក់​ជា​មិន​ខាន។ យ៉ាង​ណា​មិញ ដើម្បី​ទប់ស្កាត់​នូវ​រាល់​បញ្ហា​ស្បែក​ទាំង​នេះ ក៏​ដូចជា​ទទួល​បាន​ស្បែក​ដែល​ក្មេង​ជាង​វ័យ​ គ្នា​យើង​អាច​សាកល្បង​អនុវត្តន៍​រូបមន្ត​ថែ​សម្រស់​ងាយ​ៗ​ខាង​ក្រោម​។ តើកំពូល​រូបមន្ត​ជួយ​បន្តឹង​ស្បែក​មាន​អ្វី​ខ្លះ?

    ផ្លែ​ចេក៖ ផ្លែ​ចេក​សម្បូរ​ទៅ​ដោយ​​ប៉ូតាស្យូម​ វីតាមីន​ និង​ប្រេង​ធម្មជាតិ​ ដែល​អាច​ជួយ​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ និង​បន្តឹង​ស្បែក​។ សូមកិន​ចេក​ទុំ​ចំនួន ​១ផ្លែ​ឲ្យ​ក្លាយ​ជា​ល្បាយ រួច​យក​មក​លាប​នៅ​លើ​ស្បែក​មុខ​ដែល​លាង​សម្អាត​រួច ដោយ​ទុក​ចោល​រយៈពេល​១៥ ទៅ​២០​នាទី សឹម​លាង​ជម្រះ​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ​ជា​ការ​ស្រេច។

    ផ្លែ​ត្រសក់៖ ផ្លែ​ត្រសក់​មាន​គុណប្រយោជន៍​​ក្នុង​ការ​ជួយ​បន្តឹង​ និង​ផ្តល់​សំណើម​ដល់​ស្បែក​បាន​យ៉ាង​ល្អ។ ដូចនេះ​ហើយ គ្នា​យើង​មិន​គួរ​រំលង​បន្លែ​មួយ​ប្រភេទ​នេះ​ទេ។ សូមចិត​សំបក​ត្រសក់​ឲ្យ​ស្អាត និង​កិន​ឲ្យ​ម៉ត់​ល្អ។ បន្ទាប់​មក ​ប្រើ​សំឡី​ជ្រលក់​ជាមួយ​នឹងទឹក​ត្រសក់យក​មក​ជូត​នៅ​ត្រង់​ស្បែក​ដែល​មាន​បញ្ហា ដោយ​ទុក​ចោល​រយៈពេល​ពី​១៥ ទៅ​២០​នាទី​ ទើប​លាង​ជម្រះ​ចេញ។

    ប្រទាល​កន្ទុយ​ក្រពើ៖ ជែល​ប្រទាល​កន្ទុយ​ក្រពើ ល្អ​បំផុត​សម្រាប់​ជួយ​បន្តឹង​ស្បែក​ និង​ជំរុញ​ការ​ផលិត​ជាតិ​ខូឡាជែន​នៃ​ស្បែក។ សូមកាត់​យក​ជែល​ដែល​​មាន​នៅ​ក្នុង​ប្រទាល​កន្ទុយ​ក្រពើ​មក​លាប​ដោយ​ផ្ទាល់​នៅ​លើ​ស្បែក​ និង​លាង​ជម្រះ​ចេញ ក្រោយ​ទុក​ចោលរយៈពេល​ពី​១៥ ទៅ​២០​នាទីរួច។

    កាហ្វេ៖ សារធាតុ​កាហ្វេអ៊ីន​ដែល​មាន​នៅ​ក្នុង​កាហ្វេ អាច​ជួយ​ការពារ​ស្បែក​ប្រឆាំង​នឹង​អុកស៊ីតកម្ម ព្រម​ទាំង​ប្រឆាំង​នឹង​ភាព​ចាស់​នៃ​ស្បែក​ដែល​បណ្តាល​មក​ពី​កម្តៅ​ថ្ងៃ។ សូមបន្ថែម​ទឹក​បន្តិច​ចូល​ទៅ​ក្នុង​កាក​កាហ្វេ រួច​យក​មក​ម៉ាស្សា​នៅ​លើ​ស្បែក​ជា​រង្វង់​។ បន្ទាប់​មក​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV