*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

កម្ចាត់ខ្លាញ់លើស្បែកមុខបានល្អ ដោយវិធីងាយៗបំផុត

  • ខ្លាញ់មានមុខងារជួយឲ្យស្បែកមុខរលោង និង មានសំណើម ប៉ុន្ដែខ្លាញ់ក៏អាចធ្វើឲ្យផ្ទៃមុខយើងឡើងមុនផងដែរ ប្រសិនបើជាតិខ្លាញ់នោះមានការកើនឡើងច្រើន។ ដូច្នេះយើងត្រូវតែថែរក្សាស្បែមុខ ឲ្យបានល្អកាត់បន្ថយជាតិខ្លាញ់ ដោយវិធីងាយៗដូចខាងក្រោម។

    លាងមុខឲ្យបានញឹកញាប់៖ ប្រសិនបើផ្ទៃមុខយើងមានឡើងជាតិខ្លាញ់ច្រើន យើងអាចលាងសម្អាតឲ្យបានញឹកញាប់ជាមួយនឹងទឹកស្អាតមិនចាំបាច់ប្រើទឹកក្ដៅឧណ្ហៗនោះទេ។ វិធីនេះជួយសម្អាតជាតិខ្លាញ់ដែលមានលើផ្ទៃមុខ និង ជួយកម្ចាត់បាក់តេរីតោងជាប់ស្បែកងាយបង្កធ្វើឲ្យយើងឡើងមុនបាន។ ត្រូវលាងសម្អាតជាប្រចាំ ឲ្យបានយ៉ាងហោច៣ដងក្នុងមួយថ្ងៃ។

    ប្រើកន្សែងត្រជាក់៖ ក្រៅពីលាងសម្អាតដោយទឹកស្អាត យើងគម្បីមានកន្សែងត្រជាក់ទន់ៗដើម្បីជូតសម្អាតពេលមានជាតិខ្លាញ់កើនឡើងច្រើន។ យើងអាចសង្កេត និង ចាប់អារម្មណ៍ដឹងនៅពេលផ្ទៃមុខយើងមានការកើនឡើងជាតិខ្លាញ់។ វិធីនេះល្អសម្រាប់អ្នកមានស្បែកមុខស្ដើង ព្រោះអាចកាត់បន្ថយការប៉ះពាល់ផ្ទៃមុខផ្ទាល់ជាមួយដៃដូចជាការលាងសម្អាតជាដើម។

    ទឹកឃ្មុំ៖ ទឹកឃ្មុំក៏មានអត្ថប្រយោជន៍ចំពោះស្បែកមុខ ពោលវាជួយកម្ចាត់បាក់តេរី កម្ចាត់ខ្លាញ់ ប្រឆាំងអុកស៊ីតកម្ម និង ជួយផ្ដល់សំណើមដល់ស្បែកមុខ។ យើងអាចយកទឹកឃ្មុំមកលាបលើស្បែកមុខ ទុករយៈចន្លោះពី ១៥ ទៅ ២០នាទី ហើយលាងសម្អាតចេញដោយទឹកក្ដៅឧណ្ហៗ អនុវត្ដវិធីនេះចន្លោះពី ៣ ទៅ ៥ដង ក្នុងមួយសប្ដាហ៍។  ប៉ុន្ដែចូរចងចាំថាប្រសិនបើអ្នកមានបញ្ហាអាលែកហ្ស៊ីជាមួយទឹកឃ្មុំ ឬការប្រើប្រាស់លើកដំបូងមានប្រតិកម្ម ដូចជា រមាស់ ឡើងកន្ទួល ត្រូវឈប់ប្រើជាប្រញាប់ ព្រោះនោះបណ្ដាមកពីស្បែកមុនមានបញ្ហាអាលែកហ្ស៊ីជាមួយទឹកឃ្មុំហើយ។

    ប្រើម៉ាសម្សៅ៖ ម៉ាសម្សៅក៏មានអត្ថប្រយោជន៍ជួយស្រូបជាតិខ្លាញ់ចេញពីស្បែកមុខបានល្អ។ យើងអាចអនុវត្ដវិធីនេះបាន ១ដងក្នុងមួយថ្ងៃ គឺនៅពេលយប់មុនចូលគេង។

    ប្រទាលកន្ទុយក្រពើ៖ ប្រទាលកន្ទុយក្រពើ សម្បូរទៅដោយសារធាតុចិញ្ចឹមជំនួយដល់ស្បែក និងកាត់បន្ថយការកើនឡើងជាតិខ្លាញ់លើមុខបាន។ យើងអាចច្នៃប្រទាលកន្ទុយក្រពើទៅជាម៉ាសបិទលើមុខ ដើម្បីជួយកាត់បន្ថយជាតិខ្លាញ់លើស្បែក។ ទន្ទឹមគ្នានោះដែរ ផ្លែឈើផ្សេងទៀតក៏មានអត្ថប្រយោជន៍ស្រដៀងគ្នា ដូចជាផ្លែប៉េងបោះ ផ្លែតាសក់ និង ផ្លែចេកជាដើម។

    ក្រូចឆ្មា និង ស៊ុត៖ យើងអាចយកទឹកក្រូចឆ្មាបរិមាណ១ស្លាបព្រារកាហ្វេ និង ស៊ុតមួយគ្រាប់ដោយយកផ្នែកពណ៌ស លាយបញ្ចូលគ្នាធ្វើជាម៉ាសបិទលើមុខ ទុករយៈពេល ១៥នាទីហើយលាងសម្អាតដោយទឹកក្ដៅឧណ្ហៗ ដើម្បីកាត់បន្ថយជាតិខ្លាញ់លើមុខបាន។ អនុវត្ដវិធីនេះបាន១ដងក្នុងមួយថ្ងៃ​ ជួយឲ្យស្បែកមុខមានសំណើម និង កាត់បន្ថយជាតិខ្លាញ់៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV