មានស្នាមជ្រួញលើថ្ងាស មើលទៅប្រាកដជាឆាប់ចាស់ណាស់ ហើយ រឿងនេះពិតជាគ្មានមនុស្សស្រីឯណា ចង់បានតែម្តង។ យ៉ាងណាមិញ អ្នកអាចអនុវត្តវិធីសាស្ត្រមួយចំនួនខាងក្រោមនេះដែលជួយបំបាត់ស្នាមជ្រួញលើថ្ងាសយ៉ាងពូកែស័ក្កសិទ្ធ។
យកការ៉ុត និងត្រសក់ ចិតសំបកអោយស្អាត រួចកិនចូលគ្នាជាល្បាយ។ យកល្បាយទឹកបន្លែមកលាបត្រង់ផ្នែកស្នាមជ្រីវជ្រួញនៃថ្ងាស រួចលាងសម្អាតទឹកចេញពេលស្ងួត។ ធ្វើបែបនេះពីរដងក្នុងមួយសប្ដាហ៍រហូតកន្លែងស្នាមជ្រីវជ្រួញបាត់បង់។
ប្រេងប្រទាលកន្ទុយក្រពើ មានសារធាតុដែលជួយបន្តឹងស្បែកបំបាត់ស្នាមជ្រីវជ្រួញ។ ដើម្បីឲ្យមានប្រសិទ្ធភាពអ្នកអាចបន្ថែមលាយជាមួយស៊ុតរួចមកលាបត្រង់កន្លែងជ្រីវជ្រួញ។ អនុវត្តរហូតដល់ទទួលបានប្រសិទ្ធភាព។
ទឹកទំពាំងបាយជូរ និងទឹកឃ្មុំ៖ ទឹកទំពាំងបាយជូរជួយផ្ដល់សំណើមដល់ស្បែក ចំណែកទឹកឃ្មុំជាផលិតផលធម្មជាតិពិសេសជួយស្បែកឲ្យស្អាត។ លាយទឹកទំពាំងបាយជូរជាមួយទឹកឃ្មុំរួចលាបវានៅត្រង់កន្លែងជ្រីវជ្រួញនៃថ្ងាស។
ប្រេងអូលីវ៖ អ្នកជំនាញជាច្រើនបានឲ្យដឹងថាប្រេងអូលីវ អាចជួយកម្ចាត់ស្នាមជ្រីវជ្រួញ និងបណ្ដឹងស្បែកបានល្អ។
យកកន្សែងដៃជ្រលក់ទឹកក្ដៅខណ្ឌៗពូតអោយស្ងួត រួចយកមកដាក់លើថ្ងាស។ ទុករយៈពេល១៥នាទី និងធ្វើដដែលៗពីរដងទៀត។ អនុវត្តរៀងរាល់ថ្ងៃ អ្នកនឹងឃើញពីប្រសិទ្ធភាពរបស់វា ព្រោះកម្ដៅឧណ្ហៗជាវិធីសាស្ត្រមួយអាចកម្ចាត់ស្នាមជ្រីវជ្រួញលើថ្ងាសតាមធម្មជាតិបាន។
អនុវត្តដូចវិធីសាស្ត្រខាងលើដែរ ដោយលាបនៅលើថ្ងាសត្រង់កន្លែងជ្រីវជ្រួញ ឬអាចលាបពេញផ្ទៃមុខរហូតឃើញពីលទ្ធផលរបស់វា៕