*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

របៀបធ្វើនំពងអន្សង

  •  
    គ្រឿងផ្សំ
    -ម្សៅអង្ករដំណើប ៣០០ក្រាម
    -ម្សៅអង្ករខ្សាយ ៥ស្លាបព្រាបាយ
    -ស្ករស ៥ស្លាបព្រាបាយ
    -ខ្ទិះដូង១ចាន ធ្វើអោយនំកាន់តែមានរសជាតិឆ្ងាញ់ (ឬប្រើទឹកក៏បាន)
    -ស្ករស ១ចានចង្កឹះ (ទុកក្រឡុកខាងក្រៅ)
     
    ស្នូលនំ
    -សណ្តែកលឿង ២៥០ក្រាម (ត្រាំទឹក២ម៉ោង ចំហ៊ុយអោយឆ្អិន)
    -ប្រេងឆា ៤ស្លាបព្រាបាយ
    -ស្លឹកខ្ទឹមហាន់ ២ស្លាបព្រាបាយ
    -ខ្ទឹមក្រហម ១ដុំចិញ្ច្រាំ
    -អំបិល កន្លះស្លាបព្រាបាយ
    -ស្ករស ៤ស្លាបព្រាបាយ
     
    របៀបធ្វើ
    -មុនដំបូងយកម្សៅអង្ករដំណើប ម្សៅអង្ករខ្សាយ ស្ករស និងខ្ទិះដូង លាយចូលគ្នាកូរអោយទៅជាម្សៅ
     
    -ពេលក្លាយជាម្សៅហើយ ច្របាច់ឬនួតវាទុក ១០-១៥នាទីអោយចូលជាតិខ្ទិះដូង
    -យកប្រេងឆាដាក់ចូលក្នុងឆ្នាំងឬខ្ទះ រួចដាក់ខ្ទឹមក្រហមឆាអោយឈ្ងុយដាក់ស្លឹកខ្ទឹម សណ្អែកចំហ៊ុយ ស្ករស និងអំបិលឆាចូលគ្នាអោយស្អិតដាច់ទឹក (ធ្វើស្នូលនំ)
     
    -យកស្នូលនំមកលុញជាដុំមូលតូចៗល្មម បន្ទាប់មកមកម្សៅ១ដុំស្មានមើលអោយត្រូវជាមួយស្នូលធ្វើអោយសំប៉ែត រួចដាក់ស្នូលនំពីលើបិតម្សៅអោយជិតរួចលុញអោយមូល
     
    -បន្ទាប់ពីរួចរាល់ហើយ យកវាទៅដាក់ចៀនអោយឆ្អិនស្រង់ទុកសិន
     
    -យកស្ករសដាក់ចូលក្នុងឆ្នាំង ដាក់ទឹកចូលបន្តិចកូរអោយស្កររាងស្អិត ដាក់នំដែលចៀនឆ្អិនចូលក្រឡុក ឬកូរអោយជាប់ស្ករជាមួយនំរួចទុកអោយស្ងួតជាកាស្រេច។
  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV