*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

របៀបធ្វើ ខ្យងការីហឹរ សំដិលលើអំបិលក្រួស

  • គ្រឿងផ្សំ៖
    – ខ្យង ត្រីរ៉ស់
    – ស្លឹក​ក្រូច​សើច គល់​ស្លឹកគ្រៃ ​ម្ទេស
    – អំបិល​ក្រួស​ ​អំបិលម៉ដ្ឋ ស្ករស ម្សៅ​ស៊ុប និង​គ្រឿង​ការី​បុក
    វិធីធ្វើ៖
    1- ត្រីរ៉ស់​ត្រូវ​យក​ទៅ​ស្ងោរ​រួច​បុក​។
    2- គ្រឿង​ការី​ត្រូវ​រម្ងាស់​ឲ្យ​ឆ្អិន​សឹម​ចាក់​សាច់​​ត្រីបុកចូល ហើយ​ថែម​ទឹកបន្តិច។
    3- ចាប់​ផ្ដើម​បន្ថែម​គ្រឿងផ្សំ​រសជាតិ​​មាន អំបិល ស្ករស ម្សៅស៊ុប បន្តិច​ ហើយ​ទុក​មួយអន្លើសិន។
    4- រីឯ ​ខ្យង​ត្រូវស្ងោរ​ជាមួយ​គល់​ស្លឹកគ្រៃ ​និង​ស្លឹក​ក្រូចសើច ដោយបង់អំបិល​បន្តិច។
    5- ខ្យង​ដែល​ស្ងោរ​រួច​ត្រូវ​ដួសត្រីបុក​គ្រឿង​ការី​ញាត់​ចូល​ខ្យង​បន្ថែម​ទៀត រួចយកទៅ​ចំហុយ​។
    6- អំបិលក្រួស​ត្រូវ​លីង រួច​រៀបទ្រាប់បាត​ចាន សឹម​ដាក់​ខ្យង​ពីលើ ហើយ​រោយសរសៃ​ស្លឹក​ក្រូច​សើច និង​ម្ទេស​ក្រហម​នោះ​ជាការស្រេច៕
  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV