*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

របៀបធ្វើឆៃប៉ូវ ប្រៃ-ផ្អែម

  • គ្រឿងផ្សំ៖
    – ឆៃថាវ ១០គីឡូ លាងទឹកឲ្យស្អាត
    – អំបិល ៨ខាំ
    – ស្ករស ១គីឡូ
    វិធីធ្វើ៖
    ១. មុនដំបូងយកឆៃថាវដែលលាងទឹករួចមកពុះជាពីរប្រឡាក់ជាមួយអំបិល បើតូចដាក់ទាំងមូលរួចញាត់ចូលធុង ក្រឡ ឬក៏ពាង។
    ២.ពេលព្រឹកឡើងនិងឃើញមានចេញទឹកអំបិលស្រង់យកឆៃថាវដាក់ហាលថ្ងៃរហូតដល់ពេលល្ងាចយកមកប្រឡាក់ជាមួយទឹកអំបិលនឹងវិញ។
    ៣. ហាលវារហូតដល់ស្វិតប្រហែលជា ៣-៥ថ្ងៃ អាចញាត់ទុកក្នុងក្រឡ ឬក៏ពាងបានហើយ បើចង់ទុកបានយូរត្រូវរោយអំបិលថែមពីលើបន្តិចៗទៀត។
    ៤. ចំពោះការធ្វើឆៃប៉ូវផ្អែមវិញ គឺពេលធ្វើបានឆៃប៉ូវប្រៃហើយ (ហាលកុំឲ្យស្វិតពេក) យកវាមកប្រឡាក់ជាមួយស្ករស រួចហើយញាត់ចូលក្នុងកែវទុកនោះអ្នកនឹងទទួលបានឆៃប៉ូវផ្អែមហើយ៕
  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV