*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ស្បែកមុខក្មេងជាងវ័យ បើអ្នកប្រើម៉ាសផ្លែប៉ោមនេះ

  • ផ្លែប៉ោម គឺជាផ្លែឈើធម្មជាតិមួយប្រភេទដែល​សម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែ​ចាំបាច់ជាច្រើន ដែលអាច​ជួយព្យាបាល​បញ្ហាស្បែក​ស្ងួត ស្នាមអុជខ្មៅ ឬភាពចាស់​មុនអាយុ​ជាដើម។ មិនតែប៉ុណ្ណោះ ការប្រើប្រាស់​ផ្លែប៉ោម​ធ្វើជាម៉ាសបិទមុខ​ពិតជា​មានសុវត្ថិភាព​ចំពោះស្បែក ហើយទោះបីជាអ្នកដែលមានបញ្ហា​អាឡែស៊ីក៏អាច​ប្រើបានដែរ។

    តើធ្វើដូចម្តេចទៅ ទើបអាចទទួលបានម៉ាសធម្មជាតិដែលពូកែបែបនេះ?

    សូមយកផ្លែប៉ោម១ផ្លែមកលាងទឹកឲ្យស្អាត ហើយចិតសំបកចេញ។ ហាន់ផ្លែប៉ោមឲ្យល្អិតៗដាក់ចូលទៅក្នុងម៉ាស៊ីនក្រឡុកទឹកផ្លែឈើ។ បន្ថែមទឹកឃ្មុំ១ស្លាបព្រាបាយចូល រួចក្រឡុកឲ្យម៉ត់។ ចាប់ផ្តើមលាបឲ្យសព្វពេញផ្ទៃមុខ តែចៀងវាងតំបន់ភ្នែកនឹងបបូរមាត់។ ទុកឲ្យល្បាយធ្វើសកម្មភាពរយ:ពេល២០នាទី ទើបលាងសម្អាតជាមួយនឹងទឹកត្រជាកធម្មតាជាការស្រេច។

    សូមព្យាយាមអនុវត្តវិធីនេះជាប្រចាំ ហើយក្នុងរយ:ពេល២ទៅ៣សប្តាហ៍ អ្នកនឹងសង្កេតឃើញ​ស្បែកមុខ​ប្រែទៅជា​ក្មេង​ជាងវ័យ ហើយស្នាមអុជខ្មៅ​ក៏កាត់បន្ថយ​ច្រើន។ មិនតែប៉ុណ្ណោះ ស្បែករបស់អ្នកនឹង​មានសំណើម ថែមទាំង​មានពណ៌ស៊ីជម្ពូរ​ទៀតផង៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV