*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ងាយខ្លាំងណាស់! ថែរក្សាផ្ទៃមុខអោយស្រស់ស្អាតដោយគ្រាន់តែប្រើស៊ុតមួយគ្រាប់

  • ផ្ទៃមុខ គឺជាផ្នែកដ៏​សំខាន់​មួយ​នៃ​រាង​កាយ​ដែល​យើង​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​មើល​ ថែ​រក្សា​អោយ​បាន​ល្អ​បំផុត។ ប្រសិន​បើ​អ្នក​ទាំង​អ​ស់គ្នា​មិន​ធ្លាប់​បាន​លឺ​ពីវីធី​ប្រើ​ប្រាស់​ស៊ុត​ បិទ​ធ្វើ​ជា​ម៉ាស​មុខពី​មុន​មកទេ យើង​សូម​ណែនាំ​អ្នក​ទាំង​អស់គ្នា​អោយ​សាក​ល្បងវិធី​ថែរក្សា​ផ្ទៃ​មុខ​តាម​ វីធី​នេះ​ទាំង​អស់គ្នា ព្រោះ​អី​វា​ចំណាយ​លុយ​តិច​តួច​បំផុត គ្មាន​ផល​ប៉ះ​ពាល់​ទេ រីឯ​អត្ថ​ប្រយោជន៍​ដែល​អ្នក​ទទួល​បាន​គឺ​វា​មាន​ច្រើន​លើស​លុប​មុន​គួរ​អោយ​ ជឿ​ឡើយ។

    នៅក្នុងស៊ុត វាមានផ្ទុកទៅដោយសារធាតុប្រូតេ​អ៊ីន​ដល់​ទៅ​ជាង ៨៩ ប្រភេទ​ឯណោះ ដែល​សុទ្ធ​តែ​ជា​អាហារ​ដ៏​ល្អ​សម្រាប់​កោសិកា​ស្បែក​មុខ។ បន្ថែម​ពី​លើ​នេះ​ទៀត​វា​ក៏​សំបូរ​ទៅ​ដោយ​វីតាមីន A និង សារ​ធាតុ​ Collagen ផង​ដែរ ដែល​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​អាច​ព្យា​បាល​កោសិការ​ចាស់ៗ​អោយ​រស់​ឡើង​វិញ បំបាត់​ស្នាម​អុជៗ និង​ធ្វើ​អោយ​ស្បែក​មុខ​មាន​ភាព​តឹង​ណែន​ល្អ ស្រស់​ថ្លា​ជាង​មុន​ជាដើម។ ដើម្បីដឹងអោយកាន់តែ​ច្បាស់​ពី​ប្រសិទ្ធ​ភាព​របស់​វា​នោះ មាន​តែ​ការ​សាក​ល្បង​តែ​ប៉ុណ្ណោះ ហើយ​ចំពោះ​វត្ថុ​ផ្សំ និង​របៀ​បធ្វើ​គឺ​មាន​ភាព​ងាយ​ស្រួល​បំផុត​មិន​គួរ​អោយ​ជឿ។

    អ្វីដែលអ្នកត្រូវការមានដូចជា ស៊ុតមាន់មួយគ្រាប់, ទឹកក្តៅឧណ្ហៗសម្រាប់លុបលាងមុខ, កន្សែងស្អាតមួយសម្រាប់ជូតមុខ, ក្រូចឆ្មារមួយចំហៀងតូច,ក្រដាសជូតមាត់សម្រាប់​បិទ​ពី​លើ​ស៊ុត។

    សម្រាប់របៀបធ្វើវិញគឺអ្នកត្រូវគោះស៊ុតមាន់ ដោយ​បែង​ចែក​ផ្នែក​ស​មួយ​ផ្នែក ផ្នែក​លឿង​មួយ​ផ្នែក កុំ​អោយ​ច្រឡំ​គ្នា។ កូរស៊ុតផ្នែកស ដោយ​លាយ​ជា​មួយ​ទឹក​ក្រូច​ឆ្មា អោយ​ឡើង​ពពុះ។ លុបលាងផ្ទៃ​មុខ​អ្នក​ជាមួយ​ទឹក​ក្តៅ​អ៊ុនៗ ដើម្បី​បើ​ករន្ធ​ញើស ងាយ​ស្រួល​ដល់​ស៊ុត​ក្នុង​ការ​ជ្រៀត​ចូល​ក្នុង​ស្បែក​ល្អ រួច​ជូត​សំអាត​អោយ​ស្ងួត​ដោយ​ក្រណាត់​ស្អាត។ យកស៊ុតពណ៌ស​ដែល​យើង​បាន​កូរ​អំបាញ់​មិញ​មក​លាប​សព្វ​លើ​ផ្ទៃ​មុខ ប៉ុន្តែ​ហាម​លាប​លើ​ត្រ​បក​ភ្នែក និង​បបូរ​មាត់​អោយ​សោះ។ដំណាក់កាលនេះ​អ្នក​អាច​យក​ក្រ​ដាស​ជូត​មាត់​បិ​ទពី​លើ​ក៏​បាន រឺ​មិន​បាច់​បិទ​ក៏​បាន​អា​ស្រ័យ​តាម​ចំណង់​ចំណូល​ចិ​ត្ត​អ្នក។ បន្ទាប់ពីទុក​ចោល​អោយ​ឡើង​រឹង​ស្ងួត​រយៈ​ពេល​ពី 20 ទៅ 30 នាទី​ហើយ សូម​លាង​សំអាត​វា​ជា​មួ​យ​ទឹក​ក្តៅ​អ៊ុនៗ​ទៀត និង​ជូត​សំអាត​អោយ​អស់​ជាតិ​ទឹក​ជា​មួយ​ក្រណាត់​ស្អាត​មួយ។ ឥលូវនេះលាប​ស៊ុត​ផ្ទៃ​ពណ៌​លឿង​ដែល​អ្នក​បាន​វាយ​កូរ​អោយ​ សព្វ​ពេញ​ផ្ទៃ​មុខ​ទៀត និង​ទុក​ចោល​អោយ​ឡើង​កក​រឹង​ចន្លោះ​ពី ២០ ទៅ ៣០ នាទី​ទៀត រួច​សឹម​លាង​ជម្រះ​ជា​មួយ​ទឹក​ក្តៅ​ឧណ្ហៗ​។ ដំណាក់កាល​ចុង​ក្រោយ​សូម​លាង​ទឹក​ជា​មួយ​ទឹក​ដែល​មាន​សីតុណ្ហ​ភាព​ធម្មតា ដើម្បី​បិទ​រន្ធ​ញើស​អោយ​តូច​វិញ​ទៅ​ជា​ការ​ស្រេច។

    វិធីបិទម៉ាសមុខដោយប្រើប្រាស់​ស៊ុត​នេះ​គឺ​មាន​ប្រសិទ្ធ​ភាព​ខ្ព​ស់​បំផុត ដែល​វា​អាច​ជួយ​អោយ​ស្បែក​មុខ​កាន់​តែ​មាន​ភាព​ស្រស់​ថ្លា តឹង​ណែន បំបាត់​អស់​នូវ​ស្នាម​អាចមន៍​រុយ មុន​ខ្សាច់​ដែល​បង្កប់​ខ្លួន​នៅ​ក្នុង​ស្បែក រឹត​បន្តឹង​ស្នាម​ជ្រីវ​ជ្រួញ​ជា​ដើម។ អ្នក​អាច​ធ្វើ​ការ​បិទ​ម៉ាស​មុខ​នេះ​បាន ពីរ រឺ បី​ដង​ក្នុង​មួយ​សប្តាហ៍ ហើយ​យើង​សូម​ធានា​ថា អ្នក​នឹ​ងឃើញ​ប្រសិទ្ធ​ភាព​តាំង​ពី​ធ្វើ​លើក​ទីមួយ​មក​ម្ល៉េះ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV