*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ស្បែកមុខភ្លឺរលោងដោយសារផ្លែត្របែក

  • យើងដឹងហើយថា ត្របែកជាផ្លែឈើធម្មជាតិ ដែលមានសារធាតុចិញ្ចឹមល្អៗជាច្រើន។ ការទទួលទានផ្លែត្របែកមិនត្រឹមតែឆ្ងាញ់ទេ តែអ្នកនឹងទទួលបានសារធាតុល្អៗទាំងនោះទៀត។ បន្ថែមពីនេះ ក្រៅពីការទទួលទាន យើងក៏អាចយកផ្លែត្របែកមកធ្វើជាម៉ាសបិតមុខបានដែរ។ បើសិនជាលោកអ្នកកំពុងស្វែងរករូបមន្តម៉ាសមុខផ្សំពីផ្លែឈើធម្មជាតិ ដែលជំនួយដល់ស្បែកមុខនោះ អញ្ចឹងលោកអ្នកនឹងមិនខកបំណងទេជាមួយម៉ាសមុខផ្សំពីផ្លែត្របែក។

    គ្រឿងផ្សំដែលអ្នកត្រូវការមានដូចជា ត្របែក១ផ្លែ និង ទឹកដោះគោ។

    សម្រាប់ការអនុវត្តន៍វិញគឺអ្នកត្រូវយក​ផ្លែ​ត្របែក​មក​ពុះ​ជា​ពីរ ហើយ​ហាន់​ជា​ចំណិត​តូចៗ លាយ​ជាមួយ​ទឹកដោះគោ រួច​យកទៅ​បំពោក​លើ​មុខ​ឲ្យ​បាន​ប្រហែល ១៥​ទៅ​២០​នាទី មុន​ធ្វើ​ការលាង​សម្អាត​ចេញ​វិញ​។

    តើរូបមន្តនេះមានគុណប្រយោជន៍អ្វីខ្លះ?

    ក្នុង​ផ្លែ​ត្របែក​មាន​វីតាមីន​C ដែល​អាចជួយ​បង្កើត​សរសៃទឹក​ប្រូតេអ៊ីន ក្នុង​ស្បែក និង​ផ្តល់​សំណើម​ស្បែ​កលើ​ផ្ទៃមុខ​ឲ្យ​ហាប់​ណែន និង​ភ្លឺរលោង​។ ត្រូវអនុវត្ត​រូបមន្ត​នេះ ក្នុង​មួយ​សប្តាហ៍ ២​ទៅ​៣ ដង ឲ្យ​បាន​រយៈពេល​មួយខែ នឹង​ទទួលលទ្ធផល​គួរ​ជាទី​ពេញចិត្ត​។

    ដោយសារ​ផ្លែ​ត្របែក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ជួយ​សម្រួល និង​ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ​ចៀស​ផុតពី​ជម្ងឺ​ផ្សេងៗ ក្រៅពីនោះ​វា​មាន​វីតាមីន ​C ដែល​មានឱជារស​ទាក់​ទាញ​ការបរិភោគ​ធ្វើ​ឲ្យ​ស្បែក​ភ្លឺរលោង និង​មាន​ប្រយោជន៍​ដល់​សុខភាព​ខ្លាំងណាស់​ ​៕ ​

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV