*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

រឿងរ៉ាវ ៥មុខនេះ នឹងបំផ្លាញក្រពះអ្នកលឿនដោយនឹកស្មានមិនដល់

  • ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចបំផ្លាញក្រពះរបស់អ្នកលឿន។ តើមានអ្វីខ្លះទៅ?

    ទឹកក្រូចដែលមានហ្គាស និងទឹកផ្លែឈើ សុទ្ធតែជាភេសជ្ជៈដែលមានសារធាតុស្ករខ្ពស់។ នៅពេលដែលអ្នកញ៉ាំច្រើន ក្រពះ និងពោះវៀនអ្នកនឹងដំណើរការមិនស្រួលឡើយ ព្រោះមិនអាចទទួលយកសារធាតុស្ករច្រើននោះទេ។

    កាហ្វេ អាចធ្វើឲ្យក្រពះអ្នករងសម្ពាធខ្លាំង ដោយធ្វើឲ្យអាស៊ីតក្រពះអ្នកកើនឡើង ថែមទាំងធ្វើឲ្យក្រពះមិនអាចរំលាយអាហារបានល្អឡើយ។ ដូចនេះ អ្នកមិនគួរញ៉ាំកាហ្វេច្រើនឡើយ ប្រសិនជាក្រពះរបស់អ្នកតែងមិនស្រួល។

    បាយដែលសល់ពីយប់ អ្នកមិនគួរយកមកកម្តៅ ហើយពិសារឡើយ ព្រោះវាធ្វើឲ្យក្រពះងាយរបួសខ្លាំងណាស់។ អាហារធម្មតាដែលអ្នកកម្តៅក្រោយ៤ម៉ោង អ្នកមិនគួរបរិភោគឡើយ ព្រោះវាអាចបំផ្លាញសុខភាពក្រពះអ្នកលឿនណាស់។

    អាហារដែលផ្ទុកសារធាតុខ្លាញ់ខ្ពស់ ព្រមទាំងអាហារដែលបំពងខ្លាញ់ អ្នកមិនគួរពិសារច្រើននោះទេ ព្រោះក្រពះរបស់អ្នកមិនអាចរំលាយបានលឿនឡើយ ដោយអាចធ្វើឲ្យអាស៊ីតក្រពះអាចកើនឡើងបាន។

    ភេសជ្ជៈដែលត្រជាក់ខ្លាំង ក៏អ្នកមិនគួរញ៉ាំដែរ ព្រោះអាចធ្វើឲ្យសីតុណ្ហភាពក្រពះធ្លាក់ចុះ ដោយធ្វើឲ្យក្រពះមិនអាចរំលាយអាហារបាន ហើយក៏អាចធ្វើឲ្យអាស៊ីតក្រពះមានលក្ខណៈមិននឹងនរដែរ៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV